ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យផ្លូវចូលក្បាលឆាយដែលចេញពីផ្លូវជាតិលេខ៤ ត្រង់ចំនុច PK4.70 (ត្រង់ទីតាំងលូដោះទឹកឆ្លងកាត់ផ្លូវ) បានហូរដាច់ប្រវែងប្រហែល ២០ម និងជម្រៅប្រហែល ៥ម ដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






