Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ បន្ត​ទទួល​ពាក្យ​ជ្រើសរើស​បុគ្គលិក​ជំនាញ ជាប់​កិច្ចសន្យា ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ចំនួន​២០​រូប​

ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង ការពន្យារពេល​នៃ​ការឈប់​ទទួល​ពាក្យ​ជ្រើសរើស​បុគ្គលិក ជាប់​កិច្ចសន្យា ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន រហូតដល់​ម៉ោង ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។ សូមបញ្ជាក់​ថា អគ្គនាយកដ្ឋាន​គយ ជ្រើសរើស​យក​តែ​បុគ្គលិក​ចំនួន​២០​រូប​ប៉ុណ្ណោះ ខណៈ​អ្នក​ដែល​បាន​ដាក់ពាក្យ មាន​ចំនួន​ច្រើន​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា ការសម្រេច​ពន្យារ​នេះ ដើម្បី​បន្ត​ការផ្សព្វផ្សាយ​ឲ្យបាន​កាន់តែ​ទូលំ​ទូលាយ​ដល់​សាធារណជន និង​និស្សិត​បន្ថែម​ទៀត និង​មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការរៀបចំ​ដាក់ពាក្យ​ចូល​បម្រើ​ការងារ ។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានប្រកាស​ជ្រើសរើស​បុគ្គលិក​ជំនាញ​ជាប់កិច្ចសន្យា​ផ្នែក​ព័ត៌មានវិទ្យា ដោយ​កំណត់​ឈប់​ទទួល​ពាក្យ​ត្រឹម​វេលា​ម៉ោង ១៥៖៣០​នាទី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​ការផ្សព្វផ្សាយ​នេះ​អាច​នឹង​មិន​ទាន់​ទូលំទូលាយ ហើយ​មិន​ទាន់​ជ្រាប​ដល់​សាធារណរ​ជន និង​និស្សិត​ជា​ដើម​នោះ ទើប​សម្រេច​ពន្យារ​កាល​បរិច្ឆេទ​នៃ​ការឈប់​ទទួល​ពាក្យ​រហូតដល់​ម៉ោង ១៥៖៣០​នាទី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​វិញ​។​

​សូមបញ្ជាក់​ថា បុគ្គលិក​ជំនាញ​ជាប់​កិច្ចសន្យា​ផ្នែក​ព័ត៌មានវិទ្យា ដែល​ត្រូវ​ជ្រើសរើស​នេះ​មាន​ចំនួន ២០​រូប ដើម្បី​យក​ទៅ​បម្រើ​ការងារ នៅ​នាយកដ្ឋាន​បច្ចេកវិទ្យា នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

×