Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍អារម្មណ៍ពុះកញ្ជ្រោល ប្ដូររោងកុន ក្លាយជាផ្ទះសំណាក់ ដាក់ម៉ាទំហឹង ឡើងរញ្ជួយកៅអី អត់ខ្វល់អ្នកណា

របាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅក្នុងរោងភាពយន្តមួយនៅក្នុងទីក្រុងស៊ិនជិន មណ្ឌលក្វាងទុង ប្រទេសចិន ជារោងភាពយន្តធម្មតាទូទៅ សម្រាប់ក្រុមគ្រួសារចូលទស្សនាក្នុងថ្ងៃឈប់សម្រាក តែខណៈខ្សែភាពយន្តកំពុងបញ្ចាំង កាមេរ៉ាសុវត្ថិភាព បានថតបានរូបភាពគូស្នេហ៍ ១គូដែលមានអាកប្បកិរិយារាងរសាប់រសល់បែបប្លែកៗ ហើយថែមទាំងញ័ររញ្ជួយកៅអីទៀតផង។

ពីដំបូងខាងស្រី ដៃទាំង២ តោងកៅអីខាងមុខ ហើយខ្លួនកម្រើកចុះឡើងជាចង្វាក់ បន្ទាប់ពីនោះ ទាំង ២នាក់ក៏ប្ដូរកន្លែងគ្នា ដោយខាងប្រុសបានអង្គុយចុះនៅពីមុខខាងស្រី និងឱនមុខ មុជងើបៗ ដូចជាធ្វើអ្វីម្យ៉ាង។

តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅក្នុងរោងកុនមួយនេះ មិនមែនមានតែពួកគេ ២នាក់ទេ នៅមានមនុស្សប្រុស ស្រី និងក្មេងៗជាច្រើននាក់ទៀតកំពុងអង្គុយមើលកុនជាមួយគ្នាដែរ ដោយក្នុងខណៈពេលនោះ មិនដឹងថា ទស្សនិកជនទាំងនោះ បានរងផលប៉ះពាល់អំពីទង្វើរបស់គូស្នេហ៍នោះ ឬក៏អត់ឡើយ តែមានអ្នកថតរូបគូស្នេហ៍ទាំង២នោះបាន ខណៈពេលចេញពីរោងកុនផងដែរ។

អ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នារិះគន់យ៉ាងខ្លាំងៗថា ទាំង ២នាក់នោះគ្មានសីលធម៌សម្បីតែបន្តិច មិនគួរមករួមភេទនៅក្នុងទីសាធារណៈបែបនេះឡើយ និងអ្នកខ្លះទៀតថែមទាំងរិះគន់ថា អ្នកទាំង២នោះ ធ្វើខ្លួនដូចជាសត្វ ដែលចង់រួមភេទនៅកន្លែងណាក៏បាន៕

×