កាលពីថ្ងៃទី១៤ ឧសភាកន្លងទៅ វេបសាយល្បីឈ្មោះមួយនៅក្នុងប្រទេសវៀតណាម បានរាយការណ៍ថា ស្រីម្ចាស់ហាងលក់សម្លៀកបំពាក់ម្នាក់ នៅក្នុងខេត្តវិញហ្វ៊ុក បានប្រឈមនឹងស្ថានការណ៍ដ៏គួរឱ្យភ័យរន្ធត់មួយ នៅពេលបុរសម្នាក់ កាន់កាំបិតសម្រុកចូលមកក្នុងហាង ភ្ជង់បង្ខំចាប់រំលោភ តែដោយសារភាពឆ្លាតវៃ និងតាំងស្មារតីបាន ធ្វើឱ្យនាងអាចដោះខ្លួនរួចបាននៅទីបំផុត។

របាយការណ៍បានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលយប់នៃថ្ងៃទី៥ ខែឧសភាកន្លងទៅ ដោយសារតែបុរសស្រេកកាមរូបនោះ ឃើញស្ត្រីម្ចាស់ហាងរូបរាងស្អាតពេក ទើបកើតមានអារម្មណ៍ផ្លូវភេទ រួចក៏កាន់កាំបិត សម្រុកចូលទៅក្នុងហាងដើម្បីចាប់រំលោភ។ តែយ៉ាងណាក្ដី ជំនួសឱ្យការរើបម្រះ ឬតតាំងប្រឆាំងទៅវិញ ម្ចាស់ហាងរូបស្អាត បានប្រញាប់តាំងស្មារតី និងបន្លំធ្វើជាយល់ព្រម រួមទាំងព្យាយាមពន្យារពេល ដោយការទៅយកស្រោមអនាម័យមកពាក់ឱ្យជនល្មើស ដោយជនល្មើសនៅតែសម្លុតគំរាម ពេលដោះខោខ្លីរបស់នាង និងរបស់ខ្លួនឯង។

តែបន្ទាប់ពីនោះ ក្នុងចន្លោះពេលដែលអ្វីៗគ្រប់យ៉ាងហាក់ដូចជាត្រៀមរួចស្រេចហើយនោះ លោកចោរក៏ភ្លាត់ស្នៀត ដាក់កាំបិតចុះនៅលើតុ និងត្រៀមខ្លួនបង្កហេតុ ហើយនៅពេលនោះឯង ម្ចាស់ហាងក៏ឆក់ឱកាសដែលលោកចោរមិនបានប្រយ័ត្នខ្លួន ក៏ប្រញាប់ស្រវាយកកាំបិតដែលលោកចោរស្រេកកាមទុកចោលនោះ ហើយរត់ចេញទៅស្រែកហៅអ្នកនៅខាងក្រៅហាង ឱ្យចូលមកជួយ។
ភ្លាមៗនោះ នៅពេលឃើញជនរងគ្រោះដណ្ដើមអាវុធបាន និងរត់ទៅស្រែកហៅឱ្យគេជួយ លោកចោរស្រេកកាមក៏ដឹងខ្លួនឡើងវិញ ប្រញាប់ស្រវាលើកខោស្លៀកឡើងវិញ និងប្រុងរត់គេចខ្លួន តែបែរជាត្រូវអ្នកនៅម្ដុំនោះនាំគ្នាសង្គ្រុបចាប់បាន និងនាំយកទៅឱ្យប៉ូលិសភ្លាមៗនោះតែម្ដង៕


