ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ៖ ការធ្វើទំនើបកម្មកងទ័ពដើម្បីពង្រឹងសមត្ថភាពកងទ័ព និងឃឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខ ទាំងក្នុងប្រទេស និងតំបន់

ភ្នំពេញៈ មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា កន្លងមកមូលដ្ឋានសមុទ្ររាម បានរងការវាយប្រហារ និងចោទប្រកាន់ពីខាងក្រៅ ពាក់ព័ន្ធការធ្វើទំនើបកម្មរបស់ខ្លួន។ សម្តេចតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ប្រាក់ សុខុន បានបកស្រាយ និងពន្យល់ជាច្រើនដង អំពីហេតុផល និងគោលបំណងរបស់កម្ពុជាលើបញ្ហានេះ។ គោលបំណងរបស់យើង គឺការធ្វើទំនើបកម្មកងទ័ព មិនថាជើងទឹក ជើងអាកាស ឬ ជើងគោក ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងឃឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខ ទាំងក្នុងប្រទេស និងតំបន់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា យើងគ្មានគោលបំណងអ្វីផ្សេង ដូចការចោទប្រកាន់ពីខាងក្រៅទេ។ ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បានកំពុងធ្វើការកំណែទម្រង់លើគ្រប់វិស័យ ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយជាពិសេសការធ្វើទំនើបកម្មកងទ័ព គឺស្របតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។

ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខ និងពាំនាំអាវភ្លៀង និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់កងទ័ពជើងទឹក និងកងកម្លាំងឈរជើងនៅរាម។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា កងទ័ព គឺត្រូវស្តាប់បទបញ្ជាថ្នាក់លើ ហើយត្រូវខំប្រឹងប្រែងសម្រេចឱ្យបានជោគជ័យនូវកិច្ចការ ដែលប្រគល់ជូន។ កងទ័ពអព្យាក្រឹតជាមួយគណបក្សនយោបាយ តែមិនអព្យាក្រឹតជាមួយរាជរដ្ឋាភិបាល ដាច់ខាតការពារសន្តិភាព ការពាររាជរដ្ឋាភិបាល។

ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានខិតខំបំពេញការងារ ការពារជាតិមាតុភូមិ ចូលរួមសកម្មភាពសង្គម ជាពិសេសបានបង្កើតភាពជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ និងបានចូលរួមចាក់វ៉ាក់សាំង ជូនប្រជាជនបង្កើតភាពសុំាក្នុងសហគមន៍។ មុនលេចឡើងនូវយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្តេចពិជ័យសេនា បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផល និងប្រសិទ្ធភាព ក្រោយសម្តេចពិជ័យ បានចាក់វ៉ាក់សាំងសាកល្បងរួចហើយ នេះបានបង្ហាញពីការលះបង់របស់ថ្នាក់ដឹកនាំ ដើម្បីសុខទុក្ខរបស់ប្រជាជន។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើការសួរសុខទក្ខ ជូនកងកម្លាំងយើងទាំងអស់។ សម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ជាប្រចាំ៕ រក្សាសិទ្ធដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម