Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសស្បែកខ្មៅមួយរូប បើកយុទ្ធនាការប្រជែងបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងគណបក្សសាធារណរដ្ឋ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាមួយរូប មកពីគណបក្សសាធារណរដ្ឋ តំណាងឲ្យរដ្ឋសៅការ៉ូលីណា បានប្រវត្ដិបើកយុទ្ធនាការឃោសនាច្រើនជាងបេក្ខភាពប្រធានាធិបតីផ្សេងៗទៀត នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក កំពុងតែប្រជែង ជាមួយនឹងឥស្សរជនសំខាន់ៗ ចំនួន២នាក់ផ្សេងទៀត នៅក្នុងគណបក្សរបស់គាត់។

សារព័ត៌មានរបស់កាណាដា CBC News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា  លោក ធីម ស្កត់ (Tim Scott) សមាជិកព្រឹទ្ធសភា មកពីរដ្ឋសៅការ៉ូលីណា (South Carolina) កាលពីថ្ងៃចន្ទ បានចាប់ផ្តើមបើកយុទ្ធនាការឃោសនាបេក្ខភាពប្រធានាធិបតីរបស់គាត់ ដោយបានផ្តល់នូវសារ ប្រកបដោយសុទិដ្ឋិនិយម ខណៈគាត់មានក្ដីសង្ឃឹម ថា អាចផ្ទុយពីឥស្សរជនចំនួន២រូបផ្សេងទៀត នៅក្នុងគណបក្សរបស់គាត់ រួមមាន លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតី និង លោក រ៉ូន ដេសានធីស (Ron DeSantis) អភិបាលរហ្ល្វ័ររីដា (Florida) ដែលកំពុងតែប្រើប្រាស់ការប្រជែងផ្នែកនយោបាយ ដើម្បីគ្របដណ្តប់ លើវិស័យអាទិភាពរបស់គណបក្សសាធារណរដ្ឋ។

លោក ធីម ស្កត់ ជាសមាជិកព្រឹទ្ធសភា ស្បែកខ្មៅតែម្នាក់គត់ មកពីគណបក្សសាធារណរដ្ឋបានធ្វើសេចក្តីប្រកាស នៅឯសាកលវិទ្យាល័យសៅធឺន Southern ស្ថិតក្នុងស្រុកកំណើតរបស់គាត់។

សមាជិកព្រឹទ្ធសភា ស្បែកខ្មៅ  វ័យ៥៧ឆ្នាំ រូបនេះ បានប្រាប់ដល់អ្នកគាំទ្រលើកទឹកចិត្ត ថា «គណបក្សរបស់យើង ហើយប្រទេសជាតិរបស់យើង កំពុងតែឈរ នៅក្នុងពេលវេលាមួយ សម្រាប់ការជ្រើសរើស។ តើវាជាការរងគ្រោះ ឬ ជាជ័យជម្នះ? តើវាជាការសោកសៅ ឬ ជាភាពអស្ចារ្យ? ខ្ញុំត្រូវតែជ្រើសរើសសេរីភាព ក្ដីសង្ឃឹម និង ឱកាស។ គណបក្សសាធារណរដ្ឋ ត្រូវការបេក្ខជនតែម្នាក់គត់ អាចមានថាមពល លើសពីមូលដ្ឋានរបស់ខ្លួន។

លោក ធីម ស្កត់ ជាញឹកញាប់ តែងតែបរិហារដល់គណបក្សប្រជាធិបតេយ្យ  ចំពោះការលើកឡើងនូវអ្វីដែលគាត់ហៅថា ជាការសោកស្តាយ សម្រាប់សង្គម និង នយោបាយមិនពិត។ ប៉ុន្តែការផ្តល់មនោសញ្ចេតនា អំពីគណបក្សរបស់គាត់ អាចជាជម្រើសជំនួសលោក  ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់ការកុហកជាដដែលៗ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អំពីរបៀបដែលគាត់ ត្រូវបានបដិសេធ នៅក្នុងអាណត្តិទី២ ហើយគាត់បានចោទប្រកាន់ អំពីការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ នៅក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២០ ក្រោយពេលលទ្ធផលរាប់សន្លឹកឆ្នោត បានឈ្នះទៅលើលោក ចូ បៃដិន។

ជាមួយគ្នានេះ លោក រ៉ូន ដេសានធីស (Ron DeSantis) អភិបាលរផ្លរីដា (Florida) បានរុញរដ្ឋផ្លរីដា ចំពោះសិទិ្ធ ដោយការរឹតបន្តឹងថ្មីដ៏ចម្រូងចម្រាស លើការរំលូតកូន និង សិទ្ធិ LGBTQ (ស្រ្ដីស្រឡាញ់ភេទដូចគ្នា ខ្ទើយ អ្នកស្រឡាញ់ភេទដូចគ្នា ឬ អ្នកកែភេទ) ហើយស្វែងរកការកំណត់អំណាចសាជីវកម្មរបស់ក្រុមហ៊ុន Disney ដែលជាផលប្រយោជន៍អាជីវកម្មដ៏មានឥទ្ធិពលបំផុតរបស់រដ្ឋ។

ដោយឡែក សមាជិកព្រឹទ្ធសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ ដែលមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ បានគាំទ្រដល់ការប្រជែងបេក្ខភាពជាលើកទី៣របស់លោក ដូណាល់ ត្រាំ សម្រាប់ការប្រកួតកាន់កាប់សេតវិមាន រួមទាំងសហសេវិករបស់លោក ធីម ស្កត់ គឺលោក លីនសេ ហ្ក្រាហាម (Lindsey Graham) ។ បើទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានសំឡេងផ្សះផ្សា ចាប់ផ្តើម ដោយការស្វាគមន៍ដល់លោក ធីម ស្កត់ នៅក្នុងការប្រជែងបេក្ខជន មកពីគណបក្សសាធារណរដ្ឋ  តាមរយៈការបង្ហោះសារនៅតាមអ៊ិនធើរណេត កាលពីថ្ងៃចន្ទ ហើយបានកត់សម្គាល់ ថា អ្នកទាំងពីរ បានធ្វើការរួមគ្នា លើការកាត់បន្ថយពន្ធហត្ថលេខារបស់រដ្ឋបាលរបស់គាត់៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×