ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា “សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ ជា ប៉ូច មិនគ្រប់គ្រាន់ទេព្រោះ ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ ខ្ញុំនិងកូនខ្ញុំក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នមជា ប៉ូចរយៈពេលជាង៤ឆ្នាំតែទីបំផុត ខ្ញុំបានក្លាយជាគោលដៅនៃការកំចាត់ចោល(ទម្លាក់)របស់ជា ប៉ូចតាមការចង់បានរបស់អាក្បត់ជាតិ៣ជំនាន់ទៅវិញ។
គិតខ្លួនឯងទៅប៉ូចព្រោះខ្ញុំមិនអាចទុកមនុស្សដូចប៉ូចឲ្យបំផ្លាញខ្ញុំ តាមបញ្ជាអាក្បត់ជាតិ៣ជំនាន់បាននោះឡើយ។ ត្រូវចងចាំថាមនុស្សណាក៍ដោយ ឲ្យតែមានទំនាក់ទំនងជាមួយអាក្បត់ជាតិ៣ជំនាន់ មិនអាចទទួលបានការយោគយល់ពីហ៊ុន សែននោះឡើយ ព្រោះអាមួយនេះវាអាក្រក់ពេកជ្រុលនិយមពេក។ មនុស្សណាក៍ដោយឲ្យតែប្រកាសផ្តាច់ខ្លួន ចេញពីអាក្បត់ជាតិនេះ នឹងទទួលបាននូវការលើកលែងឬយោគយល់”៕ រក្សាសិទ្ធដោយៈ ចេស្តារ






