Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ណែនាំដល់បណ្ដាក្រុមហ៊ុន​ អ៉ីនធឺណេតទាំងអស់ ត្រូវផ្ដល់សេវាដល់ពលរដ្ឋឱ្យបានល្អតាមការណែនាំរបស់ក្រសួងប្រៃសណីយ៍

spot_img

ភ្នំពេញ ៖ នៅថ្ងៃពុធនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍រិះគន់ចំៗចំពោះក្រុមហ៊ុន Internet ដែលឈ្មោះថា HOME INTERNET ដែលសម្ដេចចាត់ទុកថា ជាក្រុមអត់បំផុតក្នុងការផ្តល់សេវាកម្ម Internet ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធទីតាំងថ្មី​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោ ក៏បានណែនាំដល់បណ្ដាក្រុមហ៊ុន​ អ៉ីនធឺណេត ទាំងអស់ ត្រូវផ្ដល់សេវាដល់ពលរដ្ឋឱ្យបានល្អតាមការណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬបុរីទាំងអស់ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួនបាន គឺមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលខ្ញុំចង់និយាយទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាម្ចាស់បុរីនានា ដែលកន្លងទៅតែងចុះហត្ថលេខាទៅឲ្យក្រុមហ៊ុននេះ ក្រុមហ៊ុននោះ អ្នកឯកចុះហត្ថលេខាបំពានលើច្បាប់ ក្រោយមកគឺគ្រប់បុរីអនុញ្ញាតឲ្យក្រុមហ៊ុនណាចូលក៏បាន ប៉ុន្តែគេដាក់ចេញឧបសគ្គរារាំង អ្នករកស៉ី មន្ត្រីរាជការដែលយើងធ្វើការជាមួយរស់នៅក្នុងបុរី ក្នុងពេលបុរីអត់មានសេវាអ៉ីនធើណិត។

សម្តេចតេជោ ហ៊ុន សែន បានជំរុញក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិនិត្យមើលក្រុមហ៊ុនមួយឈ្មោះ Home Internet ដោយសារសេវា Internet ក្រុមហ៊ុននេះមិនល្អ ហើយពិបាកទាក់ទងបុគ្គលិកក្រុមហ៊ុនទៀតនៅពេលមានបញ្ហា។

សម្តេចលើកឡើងថា សម្តេចធ្លាប់បានទាក់ទងជាមួយមន្ត្រីរាជរដ្ឋាភិបាលប្រមាណជា ៣នាក់ ដែលប្រើ Home Internet នេះ ហើយជួបបញ្ហា internet យឺត នៅពេលហៅបុគ្គលិកក្រុមហ៊ុនមកពិនិត្យ និងជួសជុល គឺពិបាកខ្លាំងណាស់។

សម្តេចេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរី បើកឱកាសដល់គ្រប់ក្រុមហ៊ុនទាំងអស់ ដើម្បីឲ្យមានការប្រកួតប្រជែងមួយដ៏ត្រឹមត្រូវ ងាយស្រួលដល់អ្នករស់ក្នុងបុរី ដោយសារសម័យនេះ ជាសម័យឌីជីថល ម្នាក់ៗត្រូវការប្រើប្រាស់ internet ជាចាំបាច់ ហើយច្បាប់ ស្តីពីទូរគមនាគមន៍ អត់មានអនុញ្ញាតឲ្យមានការផ្តាច់មុខនោះទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់សម្តេចអត់មាន internet ស្មើនឹងអត់បាយដូច្នេះដែរ​ ដូច្នេះសម្តេចជំរុញឲ្យមានសេវា internet ឲ្យកាន់តែប្រសើរនៅកម្ពុជា។

សូមជម្រាបថា ដើម្បីដោះស្រាយបញ្ហា Internet តាមបុរីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករណាមួយ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី ក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Driver Test)​ សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឲ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែម។

ក្រសួងបានជ្រើសរើសយកការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោ ដើម្បីទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤​ ក្នុងរាជធានីភ្នំពេញ​ បន្ថែមទៀតដំណាលគ្នា​ ដោយចាប់ផ្ដើមពីខណ្ឌដូនពេញមុនគេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×