ឆ្នាំជូត ៖ រាសីធ្លាក់ចុះ ។ ជាថ្ងៃមួយលំបាកចំពោះអ្នក ទាមទារសេចក្តីក្លាហានប្រឈមមុខដោះស្រាយ ។ ថ្ងៃនេះអ្នកក៏ជួបរឿងស្មុគស្មាញលុយកាក់ ខណៈពេលដែលបញ្ហាមនោសញ្ចេតនាក៏មានភាពរអាក់រអួលកើតឡើង ។
ឆ្នាំឆ្លូវ ៖ រាសីខ្ពស់ត្រដែត ។ ការងារសព្វសារពើប្រព្រឹត្តទៅដោយរលូន ត្រូវចេះឆក់យកឱកាសថ្មី ។ ថ្ងៃនេះអ្នកនឹងមានខ្ទង់ចំណូលបន្ថែម ហើយនឹងជួបសំណាងល្អអំពីរឿងលុយកាក់ ។ គួរគប្បីយកចិត្តទុកដាក់ ដល់សាច់ញាតិគ្រួសាររបស់អ្នក ។
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ។ ការងារអ្នកល្អត្រូវបានថ្នាក់លើស្ងើចសរសើរ តែត្រូវចៀសវាងកុំក្អេងក្អាង ។ ទ្រព្យចំណូលកើនឡើងម្យ៉ាងព្រោះមានអ្នកជួយយកអាសារ ។ ប៉ុន្តែក្នុងរឿងមនោសញ្ចេតនាវិញគប្បីត្រូវប្រយ័ត្នពាក្យសម្តី នាំឲ្យកើតមានជម្លោះគូស្នេហ៍។
ឆ្នាំថោះ ៖ រាសីល្អមធ្យម ។ ត្រូវប្រឹងប្រែងដោះស្រាយឲ្យបានស្រួលបួលចំពោះការងារ ដែលនៅសេសសល់ ។ ស្ថានភាពហិរញ្ញវត្ថុដូចធម្មតា ។ ជាឱកាសល្អដើម្បីអ្នករក្សាទំនាក់ទំនងបន្ថែម ។
ឆ្នាំរោង ៖ រាសីល្អមធ្យម ។ ត្រូវពង្រឹងចំណងទាក់ទងឲ្យបានល្អ ព្រោះវានឹងផ្តល់ផលឲ្យអ្នកនៅថ្ងៃក្រោយ ។ ទ្រព្យចំណូលកើនឡើង មានឱកាសត្រូវបានឡើងប្រាក់ខែ ប៉ុន្តែត្រូវប្រយ័ត្នក្នុងទំនាក់ទំនងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ រាសីធ្លាក់ចុះ ។ គប្បីតាំងចិត្តមើលបញ្ហាក្នុងផ្លូវល្អ ។ ចំណូលមានឧបសគ្គ ពុំត្រូវឲ្យអ្នកដទៃខ្ចីលុយ ពុំនោះសោតនឹងជួបរឿងអាក្រក់ទៅថ្ងៃក្រោយ ។ គប្បីចាប់អារម្មណ៍ដល់សាច់ញាតិក្រុមគ្រួសារ ។
ឆ្នាំមមី ៖ រាសីល្អមធ្យម ។ គប្បីចេះសំឡឹងមើល រៀនសូត្រតាមអ្នកដទៃ ក្នុងតំណោះស្រាយការងារ ។ ត្រូវចេះគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អកុំចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា គ្រប់យ៉ាងដំណើរការល្អណាស់ ។
ឆ្នាំមមែ ៖ រាសីល្អមធ្យម ។ ត្រូវប្រឹងប្រែង នោះការលំបាកទាំងឡាយនឹងត្រូវបានដោះស្រាយ ។ ស្ថានភាពហិរញ្ញវត្ថុល្អ មានឱកាសសម្រាប់ដាក់ទុនរកស៊ី ។ គប្បីថែទាំទំនាក់ទំនងកំពុងមាន ចៀសវាងផ្សាភ្ជាប់ទំនាក់ទំនងនឹងមនុស្សមិនល្អក្នុងអតីតកាល ។
ឆ្នាំវក ៖ រាសីធ្លាក់ចុះ ។ កិច្ចការត្រូវបានគេសរសើរឲ្យតម្លៃ ប៉ុន្តែទ្រព្យចំណូលរបស់អ្នកថ្ងៃនេះ ពុំកើនឡើយ គប្បីប្រឹងរក្សាលុយកាក់មានក្នុងហោប៉ៅ ប្រយ័ត្នរងការខាតបង់ ។ ក្នុងរឿងមនោសញ្ចេតនា អ្នកត្រូវមានការខន្តីអធ្យាស្រ័យ នោះទើបរក្សាបានទំនាក់ទំនងល្អដែលមានស្រាប់ ។
ឆ្នាំរកា ៖ រាសីល្អមធ្យម ។ គប្បីព្យាយាមធ្វើការ ហើយមិនត្រូវមានអំនួតជ្រុលឡើយ ។ អ្នកមានឱកាសបង្កើនបន្ថែមប្រាក់ចំណូល ។ លើបញ្ហាមនោសញ្ចេតនាវិញ ត្រូវចេះប្រើពាក្យសម្តី ផ្អែមល្ហែម ទើបបញ្ចៀសបាននូវជម្លោះ ។
ឆ្នាំចរ ៖ រាសីល្អមធ្យម ៖ អ្នកមានព័ត៌មានរីករាយផង ទុក្ខព្រួយផង ក្នុងកិច្ចការងារ ។ អាចដាក់ទុនរកស៊ីបន្ថែមប្រាក់ចំណូលបាន ហើយគប្បីគំនិតចាប់យកឱកាសថ្មី ដើម្បីរក្សាទំនាក់ទំនងសម្រាប់ថ្ងៃអនាគត ។
ឆ្នាំកុរ ៖ រាសីធ្លាក់ចុះ ៖ អ្នកជួបរឿងរ៉ាវ និងសម្ពាធច្រើនក្នុងកិច្ចការងារ ។ ស្ថានភាពហិរញ្ញវត្ថុមិននឹងនរ គួរគប្បីចេះស្តាប់យកយោបល់របស់អ្នកដទៃ ដើម្បីសម្រួលរឿងរ៉ាវផ្សេងៗក្នុងទំនាក់ទំនងដែលកំពុងមានស្រាប់ ៕