Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអង្វរករ ដល់ថ្នាក់ដឹកនាំគណៈសង្ឃនាយក បញ្ចប់វិវាទ និងឈប់វាយប្រហារគ្នាលើបណ្តាញសង្គម Facebook

spot_img

ភ្នំពេញ៖ នៅថ្ងៃពុធនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គណៈសង្ឃឲ្យមានការស្រុះស្រួលគ្នា និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហានោះ។

ការអង្វរកររបស់សម្តេចតេជោ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ពេលអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។

សម្ដេចតេជោក៏បានស្នើឱ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ ក្នុងករណីរឿងហួសចិត្តមួយកាលពីយប់ម៉ិញនេះ ដែលមានគណៈសង្ឃនាយកមួយអង្គរ បានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្ដេចសង្ឃ សៅរ៍ ចាន់ថុល្ល ព្រះចៅអធិការវត្តលង្ការ ខណៈព្រះអង្គសុទ្ធតែជាថ្នាក់ដឹកនាំសង្ឃ។ សូមបញ្ចប់ទៅ ការវាយប្រហារគ្នាតាម Facebook ។ សុទ្ធតែសម្តេចសង្ឃទៅហើយ អាចនិយាយគ្នាបានទេតើ។ សូមកុំឲ្យកូណា ឈឺក្បាលអី។

សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការសហការគ្នាដ៏ល្អនៅក្នុងប្រព័ន្ធដឹកនាំគណៈសង្ឃនាយក ត្បិតស្ថាប័នសាសនា គឺជាស្ថាប័នដ៏សំខាន់ ក្នុងការនាំសង្គមជាតិទៅរកសន្តិភាព និងប្រកាន់ភាពអហិង្សា។

សូមជម្រាបថា ព្រះមហាក្សត្រកម្ពុជា ថ្មីៗនេះ បានចេញព្រះរាជក្រឹត្យតែងតាំងគោរមងារព្រះរាជាគណៈ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា ០៣អង្គ រួមមាន៖ ១) ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ ឱ្យឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈថ្នាក់ទោ , ២) ព្រះសិរីវិសុទ្ធិ សុខ សុភាព ឱ្យឡើងទី ព្រះពុទ្ធវង្ស ព្រះរាជាគណៈថ្នាក់ត្រី , ៣) ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណ ឱ្យឡើងទីជា ព្រះសិរីវិសុទ្ធិ ព្រះរាជាគណៈថ្នាក់ចត្វា។

ក្រោយការតែងតាំង សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល បានបង្ហោះសារបំផុសចលនាថា ជាការតែងតាំងមិនត្រឹមត្រូវ។

ក្រោយមកលេខាធិការដ្ឋាន នៃគណៈសង្ឃនាយក នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍លើ Facebook ថា ” សម្តេចព្រះធម្មលិខិត សៅរ៍ ច័ន្ទថុល្ល ល្មើសទៅលើចំណា និងព្រះរាជក្រឹត្យ ព្រោះថា សម្តេចព្រះធម្មលិខិត ព្រះអង្គខ្លួនឯង ក៏បានចូលរួមប្រជុំវាយតម្លៃជ្រើសរើសសមាសភាពព្រះមហាវិមលធម្ម និងបានលើកឡើងថា ព្រះពុទ្ធវង្ស ហ៊ូឈីវនាថ ស័ក្តសមជាទីបំផុតក្នុងការទទួលងារព្រះមហាវិមលធម្មនេះ។ …អ្វីដែលសម្តេចព្រះធម្មលិខិត កំពុងតែធ្វើនេះគឺ មិនគោរពគណៈសង្ឃហើយ លើសពីនេះទៅទៀត គឺមិនគោរពការដឹកនាំរបស់ សម្តេចតេជោ និងព្រះរាជក្រឹត្យនោះទេ ផ្ទុយទៅវិញ គឺធ្វើឲ្យអាប់ឱនកិត្តិយសសម្តេចតេជោ ជាប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រទៅវិញទេ។

លេខាធិការដ្ឋាន នៃគណៈសង្ឃនាយក នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍លើ Facebook ថា : សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្លជាអម្ចាស់ , សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈគ្រប់ព្រះអង្គ ព្រះមេគណ មន្រ្តីសង្ឃគ្រប់ព្រះអង្គ ពុំមានសម្តេច ព្រះសង្ឃអង្គណានីមួយ មិនគោរព ឬមិនអនុវត្តតាមចំណារបស់សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលនៃយើង និងមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនោះទេ ហើយសម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ លោកមាន ហិរិ និងឱត្តប្ប នៅក្នុងខ្លួន មិនធ្វើរឿងក្រៅតម្រាឋានានុក្រមនោះឡើយ។

សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បានគោរព និងអនុវត្តរួចហើយនូវចំណា និងព្រះរាជក្រឹត្យ ផ្ទុយទៅវិញសម្តេចព្រះធម្មលិខិត នោះទេ ដែលល្មើសទៅលើចំណា និងព្រះរាជក្រឹត្យ ព្រោះថា សម្តេចព្រះធម្មលិខិតព្រះអង្គខ្លួនឯង ក៏បានចូលរួមប្រជុំវាយតម្លៃជ្រើសរើសសមាសភាពព្រះមហាវិមលធម្ម និងបានលើកឡើងថា ព្រះពុទ្ធវង្ស ហ៊ូឈីវនាថ ស័ក្តសមជាទីបំផុតក្នុងការទទួលងារព្រះមហាវិមលធម្មនេះ។

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ព្រះរាជក្រឹត្យដែលប្រថាប់ព្រះរាជលញ្ជករ ក៏បានចេញជាផ្លូវការ។ លុះដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ ក៏មានព្រះរាជក្រឹត្យចេញមួយច្បាប់ទៀត គណៈសង្ឃក៏បានទូរសព្ទទៅសម្តេចព្រះធម្មលិខិត សួរនាំពីរឿងនេះទៀត តែសម្តេចព្រះធម្មលិខិត ឆ្លើយថាមិនដឹង ចម្លើយនេះពិតជាទុច្ចរិតមែន។

អ្វីដែលសម្តេចព្រះធម្មលិខិត កំពុងតែធ្វើនេះគឺ មិនគោរពគណៈសង្ឃហើយ លើសពីនេះទៅទៀត គឺមិនគោរពការដឹកនាំរបស់ សម្តេចតេជោ និងព្រះរាជក្រឹត្យនោះទេ ផ្ទុយទៅវិញ គឺធ្វើឲ្យអាប់ឱនកិត្តិយសសម្តេចតេជោ ជាប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រទៅវិញទេ។

នរណាក៏គេដឹងដែរថា ការផុសផ្សព្វផ្សាយរបស់សម្តេចព្រះធម្មលិខិត គឺដើម្បីរកខ្សែក្រវ៉ាត់ ឬអាវក្រោះសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ ។ សម្តេចព្រះធម្មលិខិត តែងនិយាយថា គោរព និងដង្ហែតាមគណៈសង្ឃ ពិសេស គោរពតាមការដឹកនាំគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ តែធាតុពិត សម្តេចព្រះធម្មលិខិត សៅរ៍ ច័ន្ទថុល្ល មិនដែលគោរពតាមនរណាទេ និយាយតែមាត់ប៉ុណ្ណោះ ។

សម្តេចព្រះធម្មលិខិត តែមួយអង្គគត់ ដែលតែងតែព្យាយាមបង្ករឲ្យមានបញ្ហានៅក្នុងជួរគណៈសង្ឃ និងពុទ្ធិកសិក្សាកន្លងមក ហើយសម្តេចព្រះធម្មលិខិត បានកសាងកំហុសអ្វីខ្លះ ចំពោះគណៈសង្ឃព្រះពុទ្ធសាសនាខ្មែរអ្វីខ្លះ សម្តេចប្រហែលជាចងចាំខ្លួនព្រះអង្គឯងហើយ។

សម្តេចព្រះធម្មលិខិត បានក្បត់ប្រធានអង្គប្រជុំ ដែលដឹកនាំ ដោយសម្តេចព្រះពោធវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃ នាយករងទី១ ដូច្នេះសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ត្រូវតែទៅគោរពវន្ទា សូមខមាទោសចំពោះព្រះភ័ក្តសម្តេចព្រះពោធិវ័ង្សជាអម្ចាស់។

សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ធ្លាប់មានប្រសាសន៍ដែរថា កុំឲ្យនាំសម្តេចខុសបន្តទៀត ក្នុងការតែងតាំងមន្រ្តីសង្ឃ ប្រហែលជាសម្តេចព្រះធម្មលិខិត ភ្លេចហើយមើលទៅ ។ ទង្វើដ៏ទុច្ចរិតនេះ ពិតជាធ្វើឲ្យសម្តេចតេជោ នៃយើងលោកស្មុគស្មាញទៀតហើយ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×