Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ដល់កម្ពុជាជាង ៥៥លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន ០២

spot_img

ភ្នំពេញ ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានចុះហត្ថលេខា លើឯកសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន មកកម្ពុជា រួមមាន ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧.៥៧១.០០០.០០០ លានយ៉េន  (ប្រមាណ ៥៥,២៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន ០២ ដូចខាងក្រោមៈ

  1. គម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤)
  • មានទឹកប្រាក់ចំនួនប្រាំពីរពាន់ពីររយប្រាំលានយ៉េនជប៉ុន (៧.២០៥.០០០.០០០យ៉េន) ឬ ប្រមាណ ៥២,៦ លានដុល្លារ។
  • កញ្ចប់ថវិកានេះ គឺជាកញ្ចប់ទី៤ សម្រាប់គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ពី ព្រែកក្តាម-ធ្លាម្អម ដែលបានចំណាយថវិកាជាបន្តបន្ទាប់ប្រមាណ ៣១៧,៤២ លានដុល្លារអាមេរិក។ គម្រោងនេះ ជាគម្រោងកែលម្អកំណាត់ផ្លូវជាតិមួយក្នុងចំណោមគម្រោងកែលម្អកំណាត់ផ្លូវចំនួនបី លើដងផ្លូវជាតិលេខ៥។
  • បន្ទាប់ពីការបញ្ចប់នូវគម្រោងទាំងមូល ផ្លូវជាតិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការលើកកម្ពស់សមត្ថភាពដឹកជញ្ជូន និងប្រសិទ្ធភាពឡូជីស្ទិក ក៏ដូចជាការរួមចំណែកដល់សមាហរណកម្មក្នុងតំបន់។
  1. គម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស
  • មានទឹកប្រាក់ចំនួនបីរយហុកសិបប្រាំមួយលានយ៉េនជប៉ុន (៣៦៦.០០០.០០០លានយ៉េន) ឬប្រមាណ២,៦៧លានដុល្លារអាមេរិក។
  • ហិរញ្ញប្បទានឥតសំណងនេះ នឹងផ្តល់អាហារូបករណ៍ពេញលេញជូនដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦កន្លែង មកពីស្ថាប័នផ្សេងៗ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ក្នុងនោះរួមមាន ២៤កន្លែង សម្រាប់ថ្នាក់អនុបណ្ឌិត និង ០២កន្លែង សម្រាប់ថ្នាក់បណ្ឌិត។
  • ចាប់តាំងពីត្រូវបានបង្កើតឡើងវិញសម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០០ គម្រោងនេះបានផ្តល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជា សរុបទាំងអស់ចំនួន ៥៤៨រូប ដែលអាចឱ្យមន្រ្តីទាំងនោះប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីរួមចំណែកដល់ការការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា និងការតភ្ជាប់រវាងប្រជាជនកម្ពុជា និងជប៉ុនកាន់តែជិតស្និទ្ធ៕ រក្សាសិទ្ធដោយ : ចេស្តារ
spot_img
×