Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលក្រុងមូស្គូ ប្រកាសថា សង្គ្រាមនៅអ៊ុយក្រែន លែងជាសម្ងាត់ចំពោះលោកខាងលិចទៀតហើយ រុស្ស៊ីនឹងសងសឹករហ័ស និងសាហាវជាងមុន

spot_img

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញប្រកាសដោយក្រសួងការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានប្រាប់មន្ត្រីយោធារបស់ខ្លួនថា យើងនឹងបន្តឆ្លើយតបយ៉ាងឆាប់រហ័ស និងសាហាវបំផុត ចំពោះសកម្មភាពលុកលុយរបស់ពួកសកម្មប្រយុទ្ធអ៊ុយក្រែននាពេលអនាគត ដែលហ៊ានបាញ់ផ្លោងចូលក្នុងទឹកដីរុស្ស៊ី លើទីក្រុងនានា និងជនស៊ីវិល។

ខ្លឹមសារសេចក្ដីថ្លែងការណ៍នេះ គឺមានន័យច្បាស់ណាស់ថា នេះជាការព្រមានម្ដងហើយម្ដងទៀតរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដោយសង្កត់ថា ទីក្រុងមូស្គូនឹងឆ្លើយតបយ៉ាងសាហាវបំផុតចំពោះការវាយប្រហារលើទឹកដីរុស្ស៊ី បន្ទាប់ពីយន្តហោះចម្បាំង និងកាំភ្លើងធំរបស់រុស្ស៊ី បានវាយលុកក្រុមប្រដាប់អាវុធ ដែលឆ្លងកាត់ព្រំដែនពីអ៊ុយក្រែន, ត្រង់ចំណុចនេះ គឺរុស្ស៊ីចង់បញ្ជាក់ថា ទាហាន ឬសកម្មប្រយុទ្ធរបស់អ៊ុយក្រែន កាន់តែឆ្លងដែនរាលដាលចូលក្នុងទឹកដីរុស្ស៊ីហើយ, ហើយសង្គ្រាមច្បាស់ណាស់ថានឹងរីកធំជាងនេះទៀត នៅពេលនោះ រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង និងសាហាវ។

វិមានក្រឹមឡាំង បាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ថា ក្រុមសកម្មប្រយុទ្ធគាំទ្រអ៊ុយក្រែន បានវាយឆ្មក់ចូលតំបន់នៅតាមព្រំដែនរុស្ស៊ីក្នុងសប្តាហ៍នេះ បានប្រើប្រាស់ឧបករណ៍យោធាដែលផលិតដោយលោកខាងលិច ស្របតាមការកើនឡើងនៃការចូលរួមរបស់លោកខាងលិចនៅក្នុងជម្លោះនៅអ៊ុយក្រែន និងស្របតាមការប្ដេជ្ញារបស់ប្រធានាធិបតី លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ថា នឹងវាយបកទៅលើរុស្ស៊ី, ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន និងក្រុមលោកខាងលិច មិនបានគិតឱ្យជ្រៅថា រុស្ស៊ីនៅមានគ្រឿងសព្វាវុធទំនើបៗ និងសាហាវខ្លាំងជាងសង្គ្រាមនាពេលនេះរាប់សិបដងទៅទៀត ដូច្នេះ រុស្ស៊ីនឹងឆ្លើយតបសាហាវជាងនេះ។

យោធារុស្ស៊ីបាននិយាយថា ខ្លួនបានកម្ចាត់ពួកសកម្មប្រយុទ្ធដែលបានឆ្មក់ចូលវាយប្រហារនៅតំបន់ព្រំដែន បេលហ្គោរ៉ូត (Belgorod) របស់រុស្ស៊ី ដោយរថពាសដែក និងបានសម្លាប់អ្នកជាតិនិយមអ៊ុយក្រែនជាង ៧០នាក់ និងបានរុញច្រានអ្នកផ្សេងទៀតឱ្យត្រឡប់ចូលទៅក្នុងទឹកដីអ៊ុយក្រែនវិញ ហើយប្រសិនបើសកម្មប្រយុទ្ធអ៊ុយក្រែន ហ៊ានចូលមកម្ដងទៀត នឹងត្រូវទទួលរងគ្រោះថ្នាក់ធ្ងន់ជាងនេះរាប់សិបដង។

ជាមួយគ្នានេះផងដែរ អ្នក នាំពាក្យ វិមាន ក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាន ប្រាប់ អ្នក យក ព័ត៌មាន ថា វាមិនមែនជារឿងសម្ងាត់សម្រាប់ពួកយើងទៀតទេ ដែលអាវុធកាន់តែច្រើនកំពុងត្រូវបានបញ្ជូនទៅកាន់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន គឺបញ្ជាក់ច្បាស់ណាស់ថា បណ្ដាប្រទេសលោកខាងលិចចូលរួមធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយនេះគឺជាសង្គ្រាមរវាងរុស្ស៊ី និងបណ្ដាប្រទេសលោកខាងលិចជាមួយអ៊ុយក្រែន ដោយគ្រាន់តែប្រើប្រាស់ទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ។ វាមិនមែនជារឿងសម្ងាត់ទេដែលឧបករណ៍នេះត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងកងទ័ពរបស់យើង, ហើយថា សង្គ្រាមនេះសម្ងាត់នៅអ៊ុយក្រែនដោយមិនមានក្រុមលោកខាងលិចចូលរួមនោះទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×