Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ ៖ តំបន់​មាត់សមុទ្រ នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​, សូម​បង្កើន​ការប្រុងប្រយ័ត្ន !

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​ផ្សាយ​ពី​ស្ថានភាព​អាកាសធាតុ នៅ​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ ២០១៨ បន្ទាប់​ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា ៖ ខ្យល់មូសុង​និរតី​បាន​និង​កំពុង​បន្ត​បង្កើន​ឥទ្ធិពល​មកលើ​តំបន់​ឆ្នេរសមុទ្រ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ ប្រព័ន្ធ​សម្ពាធ​ទាប បាននិងកំពុង​អូសបន្លាយ​កាត់​លើ​អាង​ទន្លេមេគង្គ ក្នុង​ប្រទេស​ឡាវ ។​

​លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព ៖ បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ។ ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ ។ ដូច្នេះ​សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ ៕​

×