Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ករណីសុំម៉ូតូជនរងគ្រោះជិះជាមួយ ដល់កន្លែងស្ងាត់ ប្រើហិង្សាវ៉ៃទៅលើជនរងគ្រោះ យកម៉ូតូជិះគេចខ្លួនបាត់

spot_img

បន្ទាយមានជ័យ ៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ សុខា បញ្ញា បច្ចុប្បន្ន រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា កាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្រះត្រជាក់ចិត្ត ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ វ៉ា ពេញអាន ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាពសុំម៉ូតូជនរងគ្រោះឈ្មោះ សុខា បញ្ញាជិះជាមួយ លុះពេលពេលជិះមកដល់កន្លែងស្ងាត់ ជនសង្ស័យបានប្រើហិង្សាវ៉ៃទៅលើជនរងគ្រោះចំនួន០២ដៃ ចំផ្ទៃមុខ ហើយធ្វើសកម្មភាពយកម៉ូតូជិះគេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រាយពីទទួលបានពាក្យបណ្ដឹងពីឪពុកជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង១០និង០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូដែលជនសង្ស័យវ៉ៃយកពីជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ប.មានជ័យ 1X-8310 នៅចំណុចកាស៊ីណូ សែនផាលែស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ វ៉ា ពេញអាន ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះចំនួន០២ដៃ ហើយយកម៉ូតូជិះគេចខ្លួនបម្រុងយកទៅលក់ឬបញ្ចាំពិតប្រាកដមែន ដោយសាខ្លួនគ្មានលុយសម្រាប់ចាយវាយ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×