Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មីស៊ីលប្រភេទបាញ់ឆ្ងាយ និង ដ្រូនធំ-តូច ជាជំនួយរបស់ អង់គ្លេស-អាមេរិក និងបណ្ដាប្រទេសលោកខាងលិច ផ្ដល់ឱ្យអ៊ុយក្រែន បាញ់ចូលទឹកដីរុស្ស៊ីមិនចុះ

spot_img

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា កងកម្លាំងរុស្ស៉ីបានស្ទាក់ចាប់បំផ្លាញមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ ឈ្មោះ ស្តម សាដូ (Storm Shadow) ចំនួន ២គ្រាប់ ដែលចក្រភពអង់គ្លេស ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ហើយអ៊ុយក្រែនបាញ់សំដៅចូលទឹកដីរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា ជាមួយនឹងការស្ទាក់ចាប់មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយរបស់ចក្រភពអង់គ្លេសប្រគល់ឲ្យអ៊ូក្រែននោះ ខ្លួនក៏បានស្ទាក់ចាប់បំផ្លាញមីស៊ីលរយៈចម្ងាយខ្លី បាញ់ចេញពីប្រព័ន្ធមីស៊ីលអាមេរិក ហាយម៉ាស់ (HIMARS) ផ្ដល់ឱ្យទីក្រុងកៀវផងដែរ ព្រមទាំង មីស៊ីល ហាម (HARM) ក៏ដូចជាបាញ់ទម្លាក់យន្ដហោះដ្រូន ១២គ្រឿង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប៉ុន្តែ រុស្ស៉ីមិនបានបញ្ជាក់លម្អិតថាតើមីស៊ីលទាំងនេះត្រូវបានស្ទាក់ចាប់ នៅ ឯតំបន់ណាខ្លះនោះទេ ដោយគ្រាន់តែធ្វើសេចក្ដីប្រកាសបែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីប្រចាំថៃរបស់ក្រសួងការពារជាតិរុស្ស៉ីប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ខណៈខាងទីក្រុងកៀវ ក៏មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ ទាក់ទងទៅនឹងការវាយប្រយុទ្ធគ្នាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងនេះ។

សូមបញ្ជាក់ថា ក្នុងងថ្ងៃសៅរ៍ ទី២៧ ឧសភា នោះដែរ មានសេចក្ដីរាយការណ៍ពីការវាយប្រហារដោយយន្ដហោះដ្រូន ចូលយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី ដោយមានគោលដៅលើបំពង់បង្ហូរប្រេង ប៉ុន្តែមិនមានប្រសិទ្ធភាពក្នុងការបំផ្លាញនោះទេ ហើយក៏ជាការបញ្ជាក់ថា សំណាញ់ការពារមីសុីល និងគ្រាប់កាំភ្លើងធំៗដែលបាញ់ចេញពីទឹកដីអ៊ុយក្រែនគ្មានប្រសិទ្ធភាពចំពោះរុស្ស៊ីឡើយ។

ការបាញ់មីស៊ីល ក៏ដូចជាការបញ្ជាដ្រូនឱ្យចូលទៅក្នុងទឹកដីរុស្សីនាពេលកន្លងមក ក៏ដូចជាប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៉ីតែងតែចោទថា អ៊ុយក្រែន គឺជាអ្នកនៅពីក្រោយនៃការវាយប្រហាររបៀបនេះរហូត តែអ៊ុយក្រែនមិនដែលទទួលស្គាល់ជាសាធារណៈឡើយ ចំពោះការវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ខណៈរុស្ស៊ីក៏បានដឹងថា គ្រាប់មេស៊ីល និង ដ្រូន ទាំងនោះ មានម្ចាស់ឧបត្ថម្ភជានរណារួចហើយដែរ, ហើយរុស្ស៊ីតែងតែព្រមានថា ការធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ដែលមានការលូកដៃចូលដោយសហរដ្ឋអាមេរិក, អង់គ្លេស, ណាតូ និងបណ្ដាប្រទេសលោកខាងលិច វាអាចនឹងក្លាយទៅជាគោលដៅរបស់រុស្ស៊ីដែលត្រូវឆ្លើយតបផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×