Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំនៃប្រទេសប៉ាគីស្ថាន បណ្ដាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៣នាក់ រងរបួស

spot_img

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គ្រោះធម្មជាតិបាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំនៃប្រទេសប៉ាគីស្ថាន បានវាយប្រហារជីវិតមនុស្សឱ្យស្លាប់ យ៉ាងហោច ១១នាក់ និង១៣នាក់ផ្សេងទៀតបានរោងរបួស ក្នុងនោះមានកុមារតូចផងដែរ។

ហេតុការណ៍បាក់ផ្ទាំងទឹកកកនេះ បានកើតឡើងនៅឯតំបន់ភ្នំមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន ដោយជនរងគ្រោះទាំងនេះជាសមាជិកក្រុមគ្រួសារមកពីកុលសម្ព័ន្ធមួយដែលដើរផ្សងព្រេងគ្មានគោលដៅ ពោលគឺ ទៅដល់តំបន់ព្រៃណាដែលទំនងសមគួរនឹងសម្រាក ក៏សម្រាកមួយរយៈពេលអ៊ីចឹងទៅ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយឱ្យដឹងទៀតថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសប៉ាគីស្ថានបានឱ្យដឹងថា ក្រៅពីមនុស្ស ១១នាក់ បានស្លាប់នោះ គឺនៅមាន ១៣នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកនេះដែរ ពួកគេ គឺជាក្រុមគ្រួសារមួយ នៅតំបន់ភ្នំ សួនធើប៉ាស់ (Shounter Pass) កាលពីថ្ងៃសុក្រកន្លងទៅនេះ។ សពជនរងគ្រោះទាំងអស់ត្រូវបានអាជ្ញាធររកឃើញដោយការសង្កត់សង្កិនពីផ្ទាំងទឹកកក និងអ្នករងរបួស ក្នុងនោះមានកុមារម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។

ករណីនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានចូលរួមសម្ដែងមរណទុក្ខដល់អ្នកដែលបានបាត់បង់ជីវិត និងអ្នករងរបួស ហើយថា ការកើនឡើងនៃគ្រោះថ្នាក់បាក់ផ្ទាំងទឹកកកបែបនេះ គឺដោយសារតែការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានការរលាយរបេះផ្ទាំងទឹកកក និងបាក់ផ្ទាំងទឹកកករមៀលធ្លាក់ពីលើទីខ្ពស់នៃភ្នំ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×