Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធម្មយាត្រាហិណ្ឌូ រមួយក្រុមនៃឥណ្ឌា ជិះរថយន្តក្រុងអិលធ្លាក់ចូលក្នុងជ្រោះតំបន់កាស្មៀរ ស្លាប់ និងរបួសច្រើននាក់

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០នាក់ បានស្លាប់ និង៥៥នាក់រងរបួស ក្នុងឧបទ្ទវហេតុរថយន្តក្រុងដឹកអ្នកធម្មយាត្រាហិណ្ឌូ រអិលធ្លាក់ចូលក្នុងជ្រោះតំបន់ កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា ក្នុងពេលដែលរថយន្តនោះធ្វើដំណើរទៅកាន់ទីសក្ការបូជាមួយកន្លែងក្នុងតំបន់កាស្មៀរ ហើយស្រាប់តែរអិលធ្លាក់ពីលើស្ពានផ្លូវហាយវេ ចូលទៅក្នុងជ្រលងភ្នំហិម៉ាឡៃ កាលពីថ្ងៃអង្គារ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសតែម្ដង។

មន្ត្រីប៉ូលិសក្នុងតំបន់ បានប្រាប់អ្នកយកព័ត៌មាន AFP ឱ្យដឹងថា រថយន្តក្រុងដែលជួបឧបទ្ទវហេតុខាងលើ បានដឹកលើសទម្ងន់ដោយមានមនុស្សជិះច្រើនតាន់តាប់។ អ្នក ស្លាប់ភាគច្រើន មក ពី រដ្ឋ ប៊ីហា (Bihar) ភាគ ខាង កើត ប្រទេស ឥណ្ឌា, ពួកគេជិះក្នុងរថយន្តនេះធ្វើដំណើរទៅកាន់ទីប្រជុំជន កាត្រា (Katra) ភាគខាងជើងទីក្រុង អាំរីតសារ (Amritsar) នៃរដ្ឋ ពុនចាប (Punjab), រថយន្តនេះបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយនៅជិតទីក្រុង ចាមមូ (Jammu) ។

ទទួលបានដំណឹងនេះភ្លាម ប្រជាពលរដ្ឋ និង សមត្ថកិច្ច បាន ប្រញាប់ប្រញាល់ ទៅកាន់ កន្លែងកើតហេតុ ដើម្បីបើក ប្រតិបត្តិការ ជួយសង្គ្រោះ ខណៈអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ទីសក្ការៈបូជាដែលក្រុមមនុស្សកាន់សាសនាហិណ្ឌូ ទាំងនេះ ត្រូវទៅដើម្បីគោរពពិធីសាសនា និងធ្វើធម្មយាត្រា មានឈ្មោះថា វ៉ាសស្នូ ទេវី (Vaishno Devi) នៅទីប្រជុំជន កាត្រា (Katra) , វិហារ វ៉ាសស្នូ ទេវី នេះ ត្រូវបានប្រជាជនឥណ្ឌាគោរពយ៉ាងខ្លាំងដោយអ្នកកាន់សាសនាហិណ្ឌូ ហើយរាប់រយពាន់នាក់មកទស្សនាវាជារៀងរាល់ឆ្នាំ, វិហារនេះ មិនត្រឹមតែជាកន្លែងសំខាន់សម្រាប់ពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទាញភ្ញៀវទេសចរគ្រាន់បើដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×