មុននេះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានផ្ដល់ប្រាក់ឧត្ថម្ភដល់លោក ចាន់ សម័យ ព្រមទាំងក្រុមគ្រួសារ ដែលកំពុងជួបជីវភាពខ្វះខាត ចំនួន ១ម៉ឺនដុល្លារ សម្រាប់ដោះស្រាយការរស់នៅ ខណៈដែលម្ចាស់បទ «សុំមេមាន់» រូបនេះ កំពុងមានជម្ងឺប្រចាំកាយ ។
យោងតាមប្រភពពីលោក ហេង ឡុង បានឱ្យដឹងតាមរយៈគណនីហ្វេសប៊ុករបស់លោកងថា «សូមជួយស៊ែរថ្លែងអំណរគុណទឹកចិត្តដ៏ជ្រះថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភថវិកាតារាកម្សត់ ចាន់ សម័យ ១ម៉ឺនដល្លារ។ សូមឲ្យសម្តេចទាំងពីរជួបតែពុទ្ធព្រះទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ។
គួរបញ្ជាក់ថា ក្រោយពីមានការចុះផ្សាយអំពីស្ថានភាពខ្វះខាតមុខក្រោយរបស់លោក ចាន់ សម័យ មានមិត្តសិល្បៈករ សិល្បៈការិនី ជាច្រើនរូប បានឧមត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់ជួយដល់លោក ដើម្បីចិញ្ចឹមកូនៗ និងព្យាបាលជម្ងឺផងដែរ ខណៈដែលកាលពីមុនមក លោកប្រកបរបរស្ទូចត្រីតែប៉ុណ្ណោះ ៕ សាវុធ