Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដាប្រទេសអាស៊ាន ប្រជែងចំណែកទីផ្សារទុរេននៅចិន ជាមួយថៃ

រដ្ឋធានីប៉េកាំង៖ ថៃ បានគ្រប់គ្រងទីផ្សារទុរេន នៅក្នុងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយសារតែមានតម្រូវការដ៏ពេញនិយមបំផុត នៃផ្លែឈើមួយប្រភេទនេះ សម្រាប់ជនជាតិចិន ហើយឥឡូវ ប្រទេសមហាយក្សអាស៊ីមួយនេះ ក៏បានបើកចំហទីផ្សារទុរេន នៅក្នុងប្រទេសរបស់ខ្លួន ធ្វើឲ្យវៀតណាម មានឱកាស នាំចូលទុរេនរបស់ខ្លួន កើនឡើង ជិត១លានតោន ក្នុងរយៈពេល១ឆ្នាំ។

សារព័ត៌មាន CNA មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា  ប្រទេសថៃ បានគ្រង់គ្រងទីផ្សារទុរេន នៅក្នុងប្រទេសចិន អស់រយៈពេល៨ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្ន បណ្ដាប្រទេសអាស៊ានផ្សេងៗទៀត កំពុងតែរកចំណូល អំពីការនាំចូលផ្លែឈើប្រភេទនេះ នៅក្នុងទីផ្សាររបស់ប្រទេសចិន ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បានបើកចំហទ្វារ សម្រាប់ទីផ្សារទុរេន នាំចូលមកពីប្រទេសវៀតណាម ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ រហូតមក។

លោក បប់ វ៉ាង (Bob Wang) ជាស្ថាបនិក ក្រុមហ៊ុន TWT Supply China នៅភាគខាងត្បូងរបស់ប្រទេសចិន បានធានាដល់កិច្ចព្រមព្រៀង ជាមួយនឹងកសិដ្ឋានទុរេនរបស់វៀតណាម ដោយមានផ្ទៃដីដាំដុះ សរុបប្រហែល ៣ ០០០ហិកតារ ហើយគាត់កំពុងបញ្ជាទិញតាមលទ្ធភាព ដែលពួកគេ អាចផ្គត់ផ្គង់បាន។

លោកថៅកែ ក្រុមហ៊ុន TWT Supply China បានបញ្ជាក់ ថា «ប្រសិនបើអ្វីៗទាំងអស់បានដំណើរទៅដោយរលូននោះ ខ្ញុំនឹងនាំចូលទុរេន មកពីវៀតណាម ជាង ៣ ០០០កុងតឺន័រ ឬ ស្មើនឹង ៦០ ០០០តោន នៅក្នុងឆ្នាំនេះ ដើម្បីបំពេញតម្រូវការ សម្រាប់ទីផ្សារ នៅក្នុងប្រទេសចិន។ ចំណែកការនាំចូលទុរេន មកពីប្រទេសថៃ មានទំហំស្មើនឹង៣ដង ដោយមានរថធុនធំរបស់ខ្លួនផ្ទាល់ និង រថយន្ដដឹកនាំទំនិញ ដែលបានចុះកុងត្រាំ នៅទូទាំងប្រទេស»។

ទុរេនបានក្លាយជាផ្លែឈើនាំចូលដ៏ពេញនិយមយ៉ាងឆាប់រហ័សបំផុត នៅក្នុងប្រទេសចិន។ ថ្វីបើមានការគ្រប់គ្រងដ៏តឹងរឹងបំផុត នៅក្នុងអំឡុងការរីករាលដាល នៃជំងឺឆ្លងយ៉ាងណាក៏ដោយ ក៏ប្រទេសចិន បាននាំចូលទុរេន កើនឡើងប្រហែល៤ដង នៅក្នុងឆ្នាំ២០២២ បើធៀបជាមួយនឹងឆ្នាំ២០១៧ ដោយមានតម្លៃសរុប ជាង៤ពាន់លានដុល្លារអាមេរិក។

លោកថៅកែ ក្រុមហ៊ុន TWT Supply China បានបន្ថែម ថា «ប្រទេសចិន កាលពីឆ្នាំមុន បាននាំចូលទុរេន ជាង ៨២០ ០០០ តោន។ ប៉ុន្ដែនៅឆ្នាំនេះ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង ថា ការនាំចូលសរុប អាចនឹងកើន រហូតដល់ជាង ៩០០ ០០០តោន ខណៈចិនបាននាំទុរេន ចេញពីប្រទេសថៃ អស់រយៈពេល៨ឆ្នាំកន្លងមកហើយ»។

ទុរេនរបស់ថៃ បានគ្រប់គ្រងទីផ្សារ នៅក្នុងប្រទេសចិន អស់រយៈពេលជាយូរឆ្នាំ ប៉ុន្ដែឥឡូវទីផ្សារទុរេន នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ កំពុងតែមានការប្រកួតប្រជែងគ្នា ដោយការកើនឡើង លំហូរទុរេន នាំចេញពីប្រទេសវៀតណាម និង បណ្ដាប្រទេសអាស៊ានផ្សេងៗទៀត។

លោក បប់ វាំង បានបន្ដ ថា «ការនាំចូលទុរេន ពីប្រទេសថៃ ត្រូវបានគេរំពឹង ថា នឹងកើនឡើងជាលំដាប់ នៅក្នុងឆ្នាំនេះ ខណៈទីផ្សារទុរេនរបស់វៀតណាម នៅក្នុងប្រទេសចិន ក៏នឹងកើនឡើងផងដែរ។ ចិន បាននាំចូលទុរេន មកពីប្រទេសថៃ ចំនួន ៧៨០ ០០០តោន នៅក្នុងឆ្នាំ២០២២ ប៉ុន្ដែទុរេនរបស់ថៃ មានតម្លៃថ្លៃ ជាងទុរេនរបស់វៀតណាម៕ រក្សាសិទ្ធដោយ ៖ សារាយSN

×