Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី អះអាងថា បាញ់កម្ទេចនាវាចម្បាំងចុងក្រោយរបស់អ៊ុយក្រែន ប៉ុន្តែភាគីអ៊ុយក្រែនព្យាយាមលាក់បាំង

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃពុធ (៣១ ឧសភា) ថា កងកម្លាំងរបស់ខ្លួនបានបាញ់បំផ្លាញនូវអ្វីដែលគេហៅថា «នាវាចម្បាំងចុងក្រោយរបស់អ៊ុយក្រែន» កាលពី២ថ្ងៃមុននៅក្នុងកំពង់ផែ អូដេសា (Odessa) ក្នុងការវាយប្រហារដោយមីស៊ីល ទោះបីជាមិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងកៀវអំពីជោគវាសនា របស់នាវាខ្លួនខាងលើនេះយ៉ាងណាក៏ដោយ ឬថា មានមនុស្សប៉ុន្មាននាក់ស្លាប់ក៏ទេដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៉ី លោក អ៊ីហ្គ័រ កូណាសេនកូវ (Igor Konashenkov) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីសង្គ្រាមនេះថា «នាវាចម្បាំងចុងក្រោយរបស់កងទ័ពជើងទឹកអ៊ុយក្រែនឈ្មោះថា យូរី អូលីវើរេនកូ (Yuriy Oliverenko) ត្រូវបានបំផ្លាញនៅក្នុងចំណោមនាវាចម្បាំងដែលចតនៅកំពង់ផែ អូដេសា (Odessa)»។ នាវានេះត្រូវបានវាយប្រហារដោយ «អាវុធដែលមានភាពជាក់លាក់ខ្ពស់របស់រុស្ស៊ី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។

ងាកមកភាគីខាងអ៊ុយក្រែនវិញ គឺកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនមិនបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការអះអាងនេះទេ។

លោក អូឡេ ចាលិក (Oleh Chalyk) អ្នកនាំពាក្យរបស់កងទ័ពជើងទឹកអ៊ុយក្រែន បាននិយាយថា លោកនឹងមិនឆ្លើយតបទៅនឹងការអះអាងណាមួយដែលធ្វើឡើងដោយរុស្ស៊ីនោះទេ។

ទោះជាយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងបាន, កាលពីថ្ងៃចន្ទកន្លងទៅ មន្ត្រីអ៊ុយក្រែន ធ្លាប់បាននិយាយថា រុស្ស៊ីបានបញ្ចេញយន្តហោះចម្បាំងចំនួន ៥គ្រឿង ក្នុងការវាយប្រហារលើគោលដៅយោធាមួយនៅភាគខាងលិចអ៊ុយក្រែន ហើយបានបណ្តាលឱ្យមានអគ្គិភ័យនៅកំពង់ផែសមុទ្រខ្មៅអូដេសា (Odesa) នៅក្នុងការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរមួយ ដែលក្រោយមកករណីនេះត្រូវបានរកស៊ីអះអាងថា បានបំផ្លាញនាវាចម្បាំងចុងក្រោយរបស់អ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×