រឿងរ៉ាវនេះពីដើមដល់ចប់ នារីជាសង្សារពុំបានដឹងថា ឪពុកបង្កើតរបស់ខ្លួនបាននិយាយបញ្ឃឺចំពោះគូស្នេហ៍របស់នាងឡើយ ។
យុវជនឈ្មោះ Atul និងមិត្តស្រីបានស្គាល់ និងស្វែងយល់គ្នាអស់រយៈពេល ១៣ឆ្នាំ ហើយក៏បានចុះអេតាស៊ីវិល ប៉ុន្តែឪពុករបស់នាងពុំយល់ព្រមឲ្យពួកគេរៀបការឡើយ ។ ម្តងនោះយុវជននេះ ដាច់ចិត្តសុំជួបឪពុកសង្សារផ្ទាល់ ហើយអង្វករសុំចូលស្តីដណ្តឹង ប៉ុន្តែបុរសជាឪពុករូបនេះ បានបដិសេធ ហើយថែមទាំងនិយាយបញ្ឈឺថា បើឯងពិតជាស្រឡាញ់កូនយើង តើឯងហ៊ានយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯងដែរទេ? ។
បុរសដែលហ៊ានយកកាំភ្លើងបាញ់ចំក្បាល ដើម្បីបញ្ជាក់ពីទឹកចិត្តរបស់ខ្លួន ។
នៅវេលាម៉ោង ២០និង៥៦នាទី ថ្ងៃទី ៣ ខែកក្កដា កន្លងមក Atul បានបង្ហោះសារមួយថា ៖ “ឪពុករបស់នាងបានសំណូមពរខ្ញុំឲ្យទៅផ្ទះគាត់ គាត់ចង់ឲ្យខ្ញុំប្រើកាំភ្លើងបាញ់ចំក្បាល ដើម្បីបញ្ជាក់ថា ខ្ញុំស្រឡាញ់កូនគាត់មែន ។ ប្រសិនបើខ្ញុំនៅមានជីវិតនោះគាត់នឹងឲ្យខ្ញុំរៀបការជាមួយនាង ។ ពេលនេះខ្ញុំកំពុងនៅផ្ទះរបស់នាងហើយ ។ ប្រសិនបើមានរឿងអ្វីកើតឡើង អ្នកទាំងឡាយមេត្តានាំខ្ញុំចេញផុតពីទីនេះផង!” ។ បុរសរូបនេះហាក់ពុំទាន់អស់ចិត្តបានសរសេរប្រយោគមួយទៀតថា ៖ “ខ្ញុំពិតជាពុំអាចរស់បានប្រសិនគ្មាននាង ។ គ្មាននរណាស្រឡាញ់នាងដូចខ្ញុំទេ ។ ខ្ញុំស្រឡាញ់នាងជារៀងរហូត សូម្បីតែពេលខ្ញុំស្លាប់ទៅហើយក្តី” បន្ទាប់មកបុរសរូបនេះបានបង្ហោះរូបថតជាង ៤០សន្លឹក ដែលខ្លួនបានថតពីមុនមកស្រាប់ ប្រហែលជាពេលសរសេរ និងបង្ហោះសារព្រមទាំងរូបភាពនេះហើយ Atul បានទៅជាមួយពូរបស់ខ្លួនចូលជួប “ឪពុកសង្សារ” ។ មិនបានប៉ុន្មានផង ដោយការប្រមាថរបស់ឪពុកសង្សារ ក៏កើតទៅជាជម្លោះមួយយ៉ាងខ្លាំង ។ ពេលដែលបុរសជាឪពុក ស្រែករំលឹកពាក្យបញ្ឈឺ ដូចធ្លាប់និយាយជារឿយៗ ស្រាប់តែ Atul បានស្ទុះក្រោកពីកៅ ទាញកាំភ្លើង រួចកេះកៃតែម្តង ។ ហេតុការណ៍នេះកើតឡើងរហ័សពេកធ្វើឲ្យអ្នកទាំងឡាយគ្មានប្រតិកម្មអ្វីទាំងអស់ ។ ពូរបស់ Atul បាននាំគាត់ទៅមន្ទីរពេទ្យភ្លាម ប៉ុន្តែដោយរងរបួសធ្ងន់ធ្ងររហូតទល់ថ្ងៃទី ៦ ខែកក្កដា វេជ្ជបណ្ឌិតប្រកាសថា Atul Lokhande ត្រូវរស់នៅជាមនុស្សរុក្ខជាតិរហូត ។
ពេលដឹងរឿងរ៉ាវនេះក្រុមគ្រួសាររបស់ Atul បានដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ។
គ្រួសារ Atul សុខចិត្តទទួលការឈឺចាប់តែម្តង ដោយពួកគេសុខចិត្តឲ្យ Atul ចាកចេញទៅកាន់លោកមួយថ្មី ហើយរាងកាយរបស់គាត់ត្រូវបានវះកាត់បរិច្ចាកដល់មន្ទីរពេទ្យឯកជនចំនួន ៣ ជាអាទិ៍ ថ្លើម ក្រលៀន ភ្នែក ដើម្បីជួយសង្គ្រោះជីវិតអ្នកដទៃ ។
ពួកគេមិនរំលឹកសូម្បីបន្តិចពីសម្តីរបស់បុរសជាឪពុកកូនស្រី។ ព្រោះថាបើតាមសម្តីឪពុករូបនោះ គឺកូនស្រីរបស់គាត់ត្រូវរៀបការជាមួយ Atul ដែលជាមនុស្សរុក្ខជាតិ ៕ ចន្ទ្រា