ឆ្នាំជូត ៖ ការងារ អំណោយផលល្អ ទោះបីមានសម្ពាធច្រើន តែគ្រប់យ៉ាង សុទ្ធតែត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ ជាថ្ងៃដ៏ប្រសើរសម្រាប់ការទៅឆ្ងាយរកលាភ ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំឆ្លូវ ៖ ការងារល្អប្រសើរ ទោះចង់ធ្វើអ្វីក៏បានសម្រេចទាំងអស់ ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះសមស្របសម្រាប់ការសារភាពស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ មិនបានដូចបំណង តែដោយសារតែមានអ្នកជួយយកអាសា ហេតុនេះរាល់បញ្ហាអាចដោះស្រាយបាន ។ លុយកាក់ មិនស្ថិរភាព មិនត្រូវខ្ជះខ្ជាយចំណាយ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលអ្នកពេញចិត្ត ។
ឆ្នាំថោះ ៖ ការងារ រលូនល្អ ពុំមានឧបសគ្គ ឬការលំបាកណាមួយរារាំង ។ លុយកាក់ គួរស្វែងយល់យោបល់គ្រប់គ្នាមុនពេលចង់បោះទុនវិនិយោគ ឬពង្រីកជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នកនៅលីវមានឱកាសរកឃើញគូគាប់ ។
ឆ្នាំរោង ៖ ការងារ ល្អជាធម្មតា ពុំមានកើតរឿងអ្វីក្រៅបំណង ។ លុយកាក់ កើតមានខ្ទង់ចំណាយពាក់ព័ន្ធដល់បញ្ហាសុខភាពសាច់ញាតិក្នុងគ្រួសារ ។ មនោសញ្ចេតនា មិនល្អ មិនត្រូវបង្កើតថែមសម្ពាធឲ្យគូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារ រឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងារ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ ត្រូវចេះគ្រប់គ្រងចំណូលចំណាយឲ្យល្អ ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ ថ្ងៃនេះអ្វីៗគ្រប់យ៉ាងសម្រេចបានយ៉ាងរលូន ត្រូវបានថ្នាក់លើសរសើរពេញចិត្ត ។ លុយកាក់ មិនត្រូវអត្តោម័ត គួរស្តាប់យោបល់គ្រប់គ្នាក្នុងការគ្រប់គ្រងលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ រីកចម្រើនល្អ ពុំមានបញ្ហាអ្វីគួរឲ្យបារម្ភ ។ លុយកាក់ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាព ខ្លួនផ្ទាល់ ។ មនោសញ្ចេតនា ថ្ងៃនេះពុំមែនជាថ្ងៃសមស្របសម្រាប់ការចែកផ្លូវគ្នា ឬសារភាពស្នេហ៍ ។
ឆ្នាំវក ៖ ការងារ ជួបឧបសគ្គច្រើន ត្រូវស្តាប់យោបល់អ្នកជុំវិញខ្លួន ដើម្បីដោះស្រាយបញ្ហា ។ លុយកាក់ ត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់មុនពេលទិញរបស់អ្វី១ ។ មនោសញ្ចេតនា ត្រូវចេះអត់ឱនអធ្យាស្រ័យចំពោះមនុស្សជាទីស្រឡាញ់ ។
ឆ្នាំរកា ៖ ការងារ គ្រប់យ៉ាងរីកចម្រើនដូចការគ្រោងទុក ។ លុយកាក់ ស្ថិរភាព ពុំមានអ្វីលេចធ្លោ ។ មនោសញ្ចេតនា គួរមានសកម្មភាព និងសម្តីផ្អែមល្ហែម សម្រាប់មនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ មានអ្នកជួយយកអាសារ ហេតុនេះរាល់ការលំបាកសុទ្ធតែអាចដោះស្រាយបាន ។ លុយកាក់ ជាថ្ងៃមិនល្អ មិនត្រូវបោះទុនវិនិយោគ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំកុរ ៖ ការងារ មានភាពងាយស្រួលគ្រប់យ៉ាង ត្រូវបានមិត្តភក្តិរួមការងារ និងថ្នាក់លើគាំទ្រ លើកទឹកចិត្ត ។ លុយកាក់ ថ្ងៃនេះល្អប្រសើរ ប្រសិនអ្នកសម្រេចធ្វើការវិនិយោគតែម្នាក់ឯង ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕