Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសិទ្ធិភាពពីការអនុវត្តគោលនយោបាយ របស់បក្សនិងរដ្ឋ ដើម្បីអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ក្នុងដំបន់ជនរួមជាតិខ្មែរនៅដំបន់ភាគខាងត្បូង នៃប្រទេសវៀតណាម

spot_img

បច្ចុប្បន្ន នៅដំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម មានជនរួមជាតិខ្មែររស់នៅប្រមាណជាង១,៣ លាននាក់ ជាសំខាន់ប្រមូលផ្តុំនៅតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងអំឡុងប៉ុន្មានឆ្នាំជិតៗនេះ ផ្តើមពីគោលនយោបាយឧបត្ថម្ភរបស់បក្ស និងរដ្ឋ ព្រមជាមួយនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់គ្រួសារប្រជាជននីមួយៗ ហេតុនោះបានជាជីវភាពរបស់ជនរួមជាតិ ខ្មែរកាន់តែរីកចំរើនយ៉ាងខ្លាំង។ ដើម្បីអនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការអាទិភាពអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនរួមជាតិខ្មែរ រដ្ឋអំណាចខេត្ត ក្រុងនានានៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម បានវិនិយោគរាប់រយពាន់លានដុងសម្រាប់ឧបត្ថម្ភអនុវត្តសំណង់ អភិវឌ្ឍផលិតកម្ម បណ្តុះបណ្តាលកម្មាភិបាល; ឧបត្ថម្ភដីសង់ផ្ទះ និងឧបត្ថម្ភសង់ផ្ទះ ឧបត្ថម្ភបណ្តុះបណ្តាល ផ្លាស់ប្តូរវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលកររាប់សិបពាន់នាក់។ល។ ព្រោះហេតុនោះ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រនៅតំបន់ជនរួមជាតិខ្មែរបានថយចុះនៅលើកម្រិតទាប; សេដ្ឋកិច្ចនៅតំបន់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍យ៉ាងខ្លាំង ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិកាន់តែបានកែលម្អ និងលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ខេត្ត ក្រុងជាច្រើននៅតំបន់ណាមបូ បានអនុវត្តដោយគំនិតច្នៃប្រតិដ្ឋនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម រួមចំណែកធ្វើឱ្យផ្លាស់ប្តូរជីវភាពរបស់ជនរួមជាតិខ្មែរ ជាភស្តុតាងពិតប្រាកដដល់ការអភិវឌ្ឍរបស់ជនរួមជាតិខ្មែរសព្វថ្ងៃ ជាក់ស្តែងមានដូចខាងក្រោម៖

  • នៅខេត្តសុកត្រាំង ជាកន្លែងមានជនជាតិភាគតិចរស់នៅច្រើនកុះករបំផុតនៅតំបន់វាលរាបទន្លេគឺវឡុង មានប្រមាណជិត៣៦%នៃចំនួនប្រជាជន ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជាង៣១%។ ដើម្បីផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយឧបត្ថម្ភអ្នកក្រខ្សត់ និងជនរួមជាតិខ្មែរ ខេត្តបានបង្កើតគណៈចង្អុលការចលនាឧបត្ថម្ភសង់ផ្ទះជូនគ្រួសារដែលជួបលំបាកអំពីផ្ទះសម្បែងនៅខេត្តសុកត្រាំង; រួមវិភាគទានប្រាក់បានជាង១៧៤ពាន់លានដុង; សង់ផ្ទះជូនគ្រួសារក្រខ្សត់បាន៣.៥០០ខ្នង ក្នុងនោះ ជូនគ្រួសារខ្មែរក្រខ្សត់បានជិត១.៣០០ខ្នង។
    ទន្ទឹមនឹងនោះ អនុវត្តកម្មនូវវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច – សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១ – ២០៣០; ដោយឡែកដំណាក់កាល ១ (ចាប់ពីឆ្នាំ២០២១ – ២០២៥) មានថវិកាសរុបជាង៧៩០,៤ពាន់លានដុង ដើម្បីឧបត្ថម្ភកសាងស្ពាន ផ្លូវជនបទ អគារសក្មភាពវប្បធម៌សហគមន៍ និងសំណង់ប្រព័ន្ធរោងផ្សារ ទឹកស្អាតប្រើប្រាស់ និងឧបត្ថម្ភផ្លាស់ប្តូរវិជ្ជាជីវៈ។

គ្រួសារកសិករខ្មែរជាច្រើន បាននិងកំពុងអនុវត្តទម្រង់ចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់តាមគោលការណ៍ និងណែនាំវិនិយោគរបស់រដ្ឋវៀតណាម ទទួលបានប្រាក់ចំណូលរាប់ពាន់លានដុងរៀងរាល់ឆ្នាំ។ តួយ៉ាងដូច កសិករជើងចាស់ តាំងវ៉ាន់សួរ នៅឃុំហ្វាដុង ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង គាត់ជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីខ្មែរប្រាក់ពាន់លាននៅខេត្តសុកត្រាំង ហើយក៏ជាអ្នកឈានមុខជ្រោមជ្រែងកសាងជនបទថ្មីតាមទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” រួមចំណែកធ្វើឱ្យទីរួមខេត្តវិញចូវ  ដែលជាទីរួមខេត្តមានជនរួមជាតិខ្មែរជាង៧០%នៃចំនួនប្រជាជន បានសម្រេចភារកិច្ចកសាងជនបទថ្មី។
មកទល់ពេលនេះ ឃុំ សង្កាត់ ទីរួមស្រុកទាំងអស់នៅខេត្តសុកត្រាំង មានផ្លូវរថយន្តអាចបើកបរចូលដល់មជ្ឈមណ្ឌល; ឃុំ សង្កាត់ ទីរួមស្រុក និងភូមិ អនុសង្កាត់ទាំងអស់មានអគ្គិសនីជាតិបម្រើការរស់នៅ ផលិតកម្ម និងធ្វើអាជីវកម្មរបស់ប្រជាជន; អត្រាគ្រួសារប្រជាជនមានទឹកស្អាតប្រើប្រាស់ស្របអនាម័យសម្រេចបាន៩៩,៦៥%; មានស្រុក ទីរួមខេត្តចំនួន៣/១០សម្រេចភារកិច្ចកសាងជនបទថ្មី; មានឃុំចំនួន៦៤/៨០ បានទទួលស្គាល់សម្រេចស្តង់ដាជនបទថ្មី ក្នុងនោះ មានឃុំចំនួន១៤ បានសម្រេចស្តង់ដាជនបទថ្មីកម្រិតខ្ពស់។ អត្រាគ្រួសារក្រខ្សត់ក្នុងជនជាតិភាគតិចថយចុះពី២០,៨៦% ឆ្នាំ២០១៦ នៅត្រឹមតែ២,១% ឆ្នាំ២០២២ ក្នុងនោះ អត្រាគ្រួសារខ្មែរក្រីក្រនៅតែ២,៨%។

  • នៅខេត្តត្រាវិញ ដោយសារអនុវត្តបានល្អនូវគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច – សង្គម ការកាត់បន្ថយភាពក្រីក្រក៏បានប្រជាជនខិតខំប្រឹងប្រែងឈានឡើងជម្នះការលំបាក ផ្តើមពីនោះ អត្រាគ្រួសារខ្មែរក្រខ្សត់របស់ខេត្តត្រាវិញ បានថយចុះពីជាង៥០% (ឆ្នាំ១៩៩២) នៅក្រោម២% (ឆ្នាំ២០២២)។ មកទល់ពេលនេះ ខេត្តត្រាវិញបានឧបត្ថម្ភផលិតកម្ម និងឧបត្ថម្ភផ្ទះជូនប្រជាជនជាង៤១ពាន់គ្រួសារ តាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល; ឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្មជូនប្រជាជនជាង៣.០០០គ្រួសារ ឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងអនុវត្តគោលនយោបាយជំនួយតម្លៃ ជំនួយថ្លៃដឹកជញ្ជូនដោយប្រភពថវិការាប់ពាន់ពាន់លានដុង។

លោក Le Van Han  ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឱ្យដឹង៖ ឆ្នាំ២០២៣ ខេត្តរៀបចំថវិកាជាង៣០០ពាន់លានដុងពីប្រភពទុនមជ្ឈិម និងមូលដ្ឋាន វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបម្រើផលិតកម្ម តម្រូវការជីវភាពប្រជាជន; អភិរក្សនិងពង្រីកតម្លៃវប្បធម៌ ប្រពៃណី និងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរ។ ត្រាវិញខិតខំសម្រេចស្តង់ដាខេត្តជនបទថ្មីមុនឆ្នាំ២០២៥; ដល់ឆ្នាំ២០៣០ ឃុំនៅតំបន់ជនរួមជាតិខ្មែរចំនួន៦០% សម្រេចស្តង់ដាជនបទថ្មីកម្រិតខ្ពស់ ជាសារវន្តលែងនៅមានស្រុក ឃុំ និង ភូមិមានគ្រួសារលំបាកខ្លាំង។

  • នៅខេត្តកៀងយ៉ាង មានជនរួមជាតិខ្មែររស់នៅស្រូបអត្រាជាង១៣%នៃចំនួនប្រជាជនទូទាំងខេត្ត។ ដើមឆ្នាំ២០២៣ ខេត្តកៀងយ៉ាង ប្រគល់ផ្ទះ២៤ខ្នងជូនប្រជាជនដែលជូបលំបាកខាងផ្ទះសម្បែង ផ្ទះមួយខ្នងៗមានតម្លៃ៥០លានដុង; កសាងស្ពានបាន៦ខ្សែ និងផ្លូវជនបទបាន២ខ្សែ មានប្រវែង២.៥០០ម៉ែត្រ; អនុវត្តដងផ្លូវផ្កា អន្ទងអគ្គិសនីបំភ្លឺផ្លូវជនបទ និងពិនិត្យជំងឺ ជូនអំណោយ ជូនអាហារូបករណ៍ កង់ដល់សិស្សដែលឆ្លងកាត់លំបាករៀនពូកែជាដើម។ បច្ចុប្បន្ន ខេត្តកៀងយ៉ាង នៅមានគ្រួសារក្រខ្សត់ប្រមាណ១១.៨៦៨គ្រួសារ ស្រូបអត្រា២,៥៧%នៃចំនួនប្រជាជន ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិភាគតិចចំនួន៣.៣១៤គ្រួសារ ស្រូបអត្រា៤,៧៣%។ មកទល់ពេលនេះ ទូទាំងខេត្តមានឃុំចំនួន១០១/១១៦ និងស្រុកចំនួន៥បានសម្រេចស្តង់ដាជនបទថ្មី ក្នុងនោះ មានឃុំនៅជនរួមជាតិខ្មែរចំនួន៣៣។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរកាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣កន្លងហើយ បានចាត់តាំងឡើងនៅគ្រប់ទីកន្លែងនៅតំបន់វាលរាបទន្លេគឺវឡុង។ ក្តីរីករាយឆ្នាំថ្មីកាន់តែពេញលេង ខណៈពេលឆ្នាំ២០២៣ ខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង បានចាត់តាំងសកម្មភាពបុណ្យចូលឆ្នាំកងទ័ព – ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ប្រការនេះបានបង្ហាញពីការយកចិត្តទុកដាក់គិតគូររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធចំពោះប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងនោះ មានជនរួមជាតិខ្មែរ; ការឃោសនា អប់រំ ពង្រីកស្មារតីសាមគ្គីស្នេហាជាតិ រឹតបន្តឹងមនោសញ្ចេតនាកងទ័ព – ប្រជាជនក្នុងការអនុវត្តនូវភារកិច្ចយុទ្ធសាស្រ្តសំណង់ពីរ ដោយជោគជ័យ និងការការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ក្នុងចំណោមជនជាតិជាបងប្អូន ដូច កិញ ចិន ចាម។ល។ បានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយនឹងជនរួមជាតិខ្មែរ ញ៉ាំងឱ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរកាន់តែមានភាពសុខដុមរមនា សាមគ្គីភាព និងសោមនស្សរីករាយ។ នេះជាសមិទ្ធិផលមានអត្ថន័យដ៏ធំធេង សម្រេចបានពីការអនុវត្តដោយគំនិតច្នៃប្រតិដ្ឋនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម រួមចំណែកធ្វើឱ្យផ្លាស់ប្តូរទាំងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរណាមបូ តាមទិសដៅសកម្ម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ ស៊ីវិល័យ និងទំនើប៕
 
 

spot_img
×