Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ព្រមានអាមេរិក ដែលចង់បង្កើតក្រុម NATO ថ្មី ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ថា ជាគ្រោះមហន្តរាយមិនអាចទ្រាំទ្របានសម្រាប់ពិភពលោក

ក្នុងកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ឬកិច្ចប្រជុំកំពូលសន្តិសុខ សាងគ្រីឡា ឌិយ៉ាឡូហ្គូ (Shangri-La Dialogue) នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២ ដល់ ទី៤ មិថុនា ឆ្នាំ២០២៣ ទើបបានបញ្ចប់ ទៅ ប៉ុន្តែបានបង្ហាញនូវការប្រឈមមុខ ស្រួចស្រាវដាក់គ្នារវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺចិនព្រមានអាមេរិកដែលចង់បង្កើតក្រុម NATO ថ្មី ឬ NATO-LIKE ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

យោងតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន លោក លី សាងហ៊្វូ (Li Shangfu) កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្យាយាមធ្វើឱ្យមានអស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយការបំផុសបង្កើតក្រុម NATO ថ្មី ឬ NATO-LIKE ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ការចោទប្រកាន់នេះ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានហេតុការណ៍មួយ នាវាចម្បាំងរ បស់ចិន និងសហរដ្ឋអាមេរិក វិះតែនឹងប៉ះទង្គិចគ្នាដោយអាវុធកើតឡើងនៅក្នុងដែនទឹកច្រកសមុទ្ទតៃវ៉ាន់ Taiwan Strait ដែលស្ថិតនៅចន្លោះកោះតៃវ៉ាន់ និងប្រទេសចិន។

ថ្មីៗនេះ គេមើលឃើញច្បាស់ណាស់ថា សហរដ្ឋអាមេរិក កំពុងមានគោលដៅបំបែកមហាកំពែងចិន ដោយរៀបចំនូវយុទ្ធសាស្ត្រប្រមូល ផ្តុំប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រមែប្រមូលបណ្តាប្រទេសដែលមានជម្លោះដែនទឹក ជាមួយនឹងប្រទេសចិន បង្កើតជាប្លុកផ្សេងៗ ដែលមានទិសដៅតែមួយ គឺការប្រឆាំងនឹងឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចជាក្រុមសម្ព័ន្ធ អូខឹស (AUKUS) និង ខ្វដ (QUAD) ជាដើមដែលប្រទេសចិន បានមើលឃើញថា គឺជាការប៉ុនប៉ងបង្កើតនូវក្រុមបក្ខសម្ព័ន្ធយោធា NATO ថ្មី ឬ NATO-LIKE ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះដើម្បីបង្កហេតុជាមួយនឹងប្រទេសចិន។

ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ក្នុងប្រទេសសិង្ហបុរីនោះ លី សាងហ៊្វូ (Li Shangfu) បានព្រមានជុំវិញការចង់បង្កើតក្រុមបក្ខសម្ព័ន្ធយោធា NATO ថ្មី ឬ NATO-LIKE ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះថា «អាស៊ីប៉ាស៊ីហ្វិកបច្ចុប្បន្ន ត្រូវការកិច្ចសហប្រតិបត្តិការរួមគ្នា ដោយបើកចំហ ប៉ុន្តែមិនមែនការបង្កើតការបែងចែកជាក្រុមតូចៗនោះឡើយ។ លោកបានថ្លែងបន្តថា គេមិនត្រូវបំភ្លេចនូវគ្រោះមហន្តរាយធ្ងន់ធ្ងរដែលនាំមកនូវសង្គ្រាមលោកទាំង២លើកមកដល់ ប្រជាជននៃប្រទេសទាំងឡាយលើពិភពលោកនោះឡើយ។ គេមិនត្រូវ បណ្តោយឱ្យប្រវត្តិសាស្ត្រប្រកបដោយសោកនាដកម្មបែបនោះកើតមានសាជាថ្មីទៀតបានឡើយ។

ការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ រវាងសហរដ្ឋអាមេរិក និងចិន នឹងក្លាយជា «គ្រោះមហន្តរាយដែលមិនអាចទ្រាំទ្របានសម្រាប់ពិភពលោកឡើយ»៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×