Sunday, October 1, 2023

បុរសម្នាក់បើករថយន្ដសេរីទំនើបម៉ាក HONDA CIVIC មួយគ្រឿងរេទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់មួយកង់

spot_img

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក HONDACIVIC មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្មដាក់ពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ចំនួនមួយកង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើហនៅវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣៥៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក HONDA CIVICពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BE-7881 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៥៥ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចណុចកើតហេតុខាងលើស្រាប់តែរេចង្កូត ទៅខាងឆ្វេងដៃជ្រុលទៅបុកនិងរបាំងថ្មដាក់ពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ចំនួនមួយកង់ខ្ទាតចេញពីកន្លែងថើមទៅផ្លូវម្ខាងទៀត ចំណែករថយន្តបង្កបានដាច់កង់មុខមួយចំហៀង ផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរតៃកុងរថយន្តបង្កបានបើកទ្វារគេចពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ទំនាក់ទំនងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សារទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្កចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img