Friday, September 29, 2023
[the_ad id="301779"]

ចប់ហើយ! មាន​លុ​យ​ឲ្យ​គេ​ខ្ចី​រហូត 1000$ យក​លេងល្បែង រត់​ពី​ភ្នំពេ​ញ មក​ជួប​កាស៊ីណូ​កំពង់សោម ហើយ​ថែមទាំង​បោះសម្តី​ដៀល​ម្ចាស់​លុយ​ទៀត

spot_img

ពិតជារឿងដ៏ភ្ញាក់ផ្អើល និងហួសថ្លែងតែម្តង ខណៈដែលបានឃើញស្រ្តីជាម្ចាស់លុយមួយក្រុម បានលើកគ្នា ទៅតាមរកឃើញនារីរូបស្រស់ជាអ្នកខ្ចីលុយ រហូតដល់ក្នុងវង់ល្បែងកាស៊ីណូតែម្តង បន្ទាប់គេចខ្លួនមិនសង រត់ពីភ្នំពេញ មកសម្ងំនៅកំពង់សោម អស់រយៈពេលជិត១ឆ្នាំ។

នេះបើតាមស្រ្តីម្ចាស់លុយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sok Pich MeyMey នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហោះវីដេអូរកឃើញក្នុងកាស៊ីណូជាក់ស្តែង និងរៀបរាប់ទាំងក្តៅថា៖ «ជំពាក់លុយអញអត់សង តែមានលុយអង្គុយលេងល្បែង រត់ពីភ្នំពេញ មកកំពង់សោម មើលអោយហើយអ្នកជំពាក់ ហើយគេចមិនចង់សង អ្នកផ្សេងទៀតត្រៀមផងណា»។

ប្រឈមមុខដាក់គ្នានៅកន្លែងកាស៊ីណូ នារីព្រាយល្បែងកាស៊ីណូកាន់ បោសគូទខោតាំងពីណាហ្គា រហូតធ្លាយមកដល់កាស៊ីណូកំពង់សោមរូបនេះ ដែលមានឈ្មោះថា «កាហ៊» បានបោះពាក្យសម្តីដ៏ឌឺដាក់ម្ចាស់លុយយ៉ាងឡូយថា «ថតអីថតទៅ ផុសអីផុសទៅ សំខាន់អត់លុយសង ខ្វះអីអ្នកអ៊ីចឹង ម៉ាគគោកហ្នឹង» និងសូម្បីឲ្យសន្តិសុខដេញម្ចាស់លុយចេញពីកាស៊ីណូ ព្រោះមករំខានការលេង។ លើសពីនេះ នារីកំពូលល្បែងម៉ាកាវរូបនេះ ក៏បានដៀលឲ្យម្ចាស់លុយថា «ថ្លៃថ្នូរស្អីមកថតហ្នឹង ថោកទាបដែរហ្នឹង»។

អ្វីដែលកាន់តែហួសចិត្តខ្លាំងទៀតនោះ គឺនារីញៀនល្បែងរូបនេះ ដែលត្រូវបានដឹងថា បានដើរខ្ចីលុយអ្នកដទៃទៀតមិនសង ក៏បានបង្កើតអាខោនក្លែងក្លាយឈ្មោះ Thi Da យករូបម្ចាស់ផុសបរិហារកេរ្តិ៍ថា ជំពាក់លុយខ្លួនរហូតដល់ 5000$ ទៀតផង។

តាមស្រ្តីម្ចាស់លុយ គឺលុយដែលបានឲ្យខ្ចី មានចំនួនរហូតដល់ទៅដល់ 1000$ ប៉ុន្តែ អ្វីៗហាក់គ្មានសង្ឃឹមសោះឡើយ ព្រោះអ្នកខ្ចីមុខឌឺ ខណៈនិយាយរំភើយថាចង់ថតអីថតទៅបែបនេះ ចង់ហើយ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img