Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន បង្កើនប្រតិបត្ដិការវាយលុក ចំពេលមានការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនីដ៏ធំគ្រប់គ្រងដោយរុស្ស៊ី

spot_img

រដ្ឋធានីកៀវ៖ ការវាយលុករបស់ក្រុងកៀវ ដែលបានគ្រោងទុក អស់រយៈពេលជាយូរមកហើយហាក់បីដូចជា បានចាប់ផ្តើម ខណៈការវាយលុកកំពុងតែកើនឡើង នៅទីក្រុងបាកមូត (Bakhmut) និង ប្រតិបត្តិការបំផ្លិចបំផ្លាញ កំពុងតែកើនឡើង នៅលើទឹកដី ដែលបានកាន់កាប់ដោយរុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៧ ខែមិថុនា ថា កងទ័ពរបស់អ៊ុយក្រែន បានបង្កើនប្រតិបត្ដិការវាយលុក ហើយការវាយឆ្មក់ឆ្លងព្រំដែន ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន និង ក្រុមប្រដាប់អាវុធ ហើយអាថ៌កំបាំង អំពីអ្នកបំផ្ទុះទំនប់ទឹក បង្កឲ្យជន់លិចពាសពេញតំបន់សង្គ្រាមជាច្រើន នៅតាមដងទន្លេនីប្រូ (Dnipro)។

លោក អូឡែកសានដឺរ ស៊ីស្គី (Oleksandr Syrskyi) មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានបញ្ជាក់ ថា កងទ័ពរបស់គាត់ កាលពីថ្ងៃចន្ទ បានវាយរុលទៅមុខ នៅទីក្រុងបាកមូត ក្រោយការស្ងប់ស្ងាត់ អស់រយៈពេល២ទៅ៣ថ្ងៃកន្លងមក។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ទីក្រុងបាកមូត នៅតែជាចំណុចក្ដៅ នៃការវាយប្រយុទ្ធគ្នា។ នៅទីនោះ ពួកយើងកំពុងតែវាយរុលទៅមុខ។ កងទ័ពអ៊ុយក្រែន បានរុលទៅមុខ ប្រហែល ១ ៦០០ម៉ែត្រ នៅភាគខាងជើងបាកមូត និង រុលបានចម្ងាយ៧០០ម៉ែត្រ នៅភាគខាងត្បូង»។

ដោយឡែក រុស្ស៊ី បានអះអាង អំពីជ័យជម្នះ នៅក្នុងទីក្រុងបាកមូត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ហើយប្រាំបួនថ្ងៃក្រោយមក អ៊ុយក្រែន ក៏បានទទួលស្គាល់ ថា ទីក្រុងដ៏តូចនេះ កំពុងតែស្ថិតក្នុងដៃរបស់រុស្ស៊ី ក្រោយការធ្វើសង្គ្រាមយ៉ាងបង្ហូរឈាម អស់រយៈពេល១០ខែកន្លងមក។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា កងទ័ពអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំ នៅពាសពេញផ្នែកចំនួនប្រាំ នៃសមរភូមិ នាភាគខាងកើត ប្រទេស។ ជាមួយគ្នានេះដែរ លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានអះអាង ថា កងកម្លាំងរុស្ស៊ី បានវាយលុក ទប់ទល់រាល់ការវាយប្រហារ និង បានសម្លាប់កងទ័ពអ៊ុយក្រែន ចំនួន ៣១៧៥នាក់ នៅក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម think tank មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ប្រភពនានាពីរុស្ស៊ី កាលពីមុន បានព្យាយាមលាបពណ៌ដល់សកម្មភាពវាយលុករបស់អ៊ុយក្រែន ជាបរាជ័យភ្លាមៗ។ ប្រភពនានាទាំងនោះ ទំនងជាព្យាយាម ធ្វើដូចគ្នាជាមួយនឹងអ្វីដែលពួកគេចាត់ទុក ថា វាជាការចាប់ផ្តើម នៃការវាយលុករបស់អ៊ុយក្រែន ត្រូវបានប្រកាស»។

អ៊ុយក្រែន មិនបានប្រកាស អំពីការចាប់ផ្ដើមវាយបករបស់ខ្លួននោះទេ ប៉ុន្តែលោកស្រី ម៉ាលីយ៉ា អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គមតេឡេក្រាមរបស់លោកស្រី កាលពីថ្ងៃអាទិត្យ បានបង្ហាញ អំពីកងទ័ពអ៊ុយក្រែន កាន់ម្រាមដៃប៉ះបបូរមាត់របស់ពួកគេ ដោយដាក់ចំណងជើងថា «ផែនការស្រឡាញ់ភាពស្ងៀមស្ងាត់, វានឹងមិនមានការប្រកាសអំពីការចាប់ផ្តើមនោះឡើយ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «យើងមានទំនុកចិត្តយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ, ខ្ញុំមិនដឹងថា តើការវាយលុកនេះ នឹងចំណាយពេលប៉ុន្មាននោះទេ, និយាយឱ្យត្រង់ទៅ វាអាចទៅតាមរបៀបផ្សេងៗគ្នា ខុសៗគ្នាទាំងស្រុង, ប៉ុន្តែយើងនឹងវាយបក៕ រក្សាសិទ្ធដោយ ៖សារាយSN

spot_img
×