Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភពលោក កំពុងរៀបចំស្បៀងអាហារ និងសម្ភារៈផ្សេងៗជួយសង្គ្រោះដល់ប្រជាជន រងគ្រោះដោយការបែកធ្លាយទំនប់វារីអគ្គិសនី ណូវ៉ា កាខូវកា

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយថា អង្គការសុខភាពពិភពលោក (WHO) បានប្រញាប់ប្រញាល់ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៃប្រទេសអ៊ុយក្រែន ដោយសារមានការបំផ្ទុះបែកធ្លាយទំនប់វារីអគ្គិសនី ណូវ៉ា កាខូវកា (Nova Kakhovka) ហើយកំពុងរៀបចំសម្រាប់ហានិភ័យសុខភាពជាច្រើនទៀត រួមទាំងការឆក់ ការលង់ទឹក និងជំងឺដែលបណ្តាលមកពីទឹកដូចជាជំងឺអាសន្នរោគជាដើម។

អគ្គនាយកអង្គការសុខភាពពិភព លោក ថេដ្រូស អាដាណម ហ្គេព្រៃយ៍សឹស (Tedros Adhanom Ghebreyesus) បានប្រាប់សន្និសីទសារព័ត៌មានថា ផលប៉ះពាល់នៃប្រព័ន្ធអនាម័យលើការផ្គត់ផ្គង់ទឹក និងសេវាសុខភាពសាធារណៈក្នុងតំបន់ មិនអាចត្រូវបានគេប៉ាន់ស្មានបានឡើយ យើងមានតែត្រៀមជំនួយ និងការសង្គ្រោះតែប៉ុណ្ណោះ។

លោកបានបន្តថា «អង្គការសុខភាពពិភពលោក បានប្រញាប់ប្រញាល់បញ្ជូនជំនួយទៅដល់អាជ្ញាធរ និងបុគ្គលិកថែទាំសុខភាព ក្នុងវិធានការបង្ការប្រឆាំងនឹងជំងឺដែលឆ្លងតាមទឹក និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ។

គួរបញ្ជាក់ថា ទំនប់វារីអគ្គិសនី ណូវ៉ា កាខូវកា (Nova Kakhovka) ស្តុកទឹកក្នុងបរិមាណស្មើទៅនឹង បឹងហ្គ្រីត សាលថ៍ លិក (Great Salt Lake) នៅឯរដ្ឋយូតា (Utah) របស់សហរដ្ឋអាមេរិក ហើយវាផ្គត់ផ្គង់ទឹកផងដែរ ទៅកាន់តំបន់គ្រីមៀ ដែលត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងទៅកាន់ស្ថានីយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ដូចគ្នា។

ការបំផ្លិចបំផ្លាញនៃទំនប់នេះ បណ្តាលឱ្យទឹកហូរចូលទៅក្នុងទន្លេ ឌីនីប៉្រូ (Dnipro) ដែលជំរុញឱ្យជនស៊ីវិលរាប់ម៉ឺននាក់ភៀសខ្លួនចេញពីតំបន់លិចទឹក។

ករណីនេះ ក្រុមមន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា មនុស្សប្រហែលជាង ៥ម៉ឺននាក់ កំពុងប្រឈមនឹងហានិភ័យពីទឹកជំនន់ ដែលគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ ហើយវាយប្រហារទៅដល់ទីកន្លែងរស់នៅរបស់ប្រជាជនក្នុងទឹកដីអ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×