Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! តៃកុង​អាឡៃ​រវល់​ខាងក្រៅ មានអី អ្នក​នៅ​ខាងក្នុង​អត់​ចេះ​បើក លេង​១​ក្បាច់​នេះ សង​ហាង​គេ​មិន​ស្ទើរ (​វីដេអូ​)

spot_img

​កាមេរ៉ា​ឃ្លាំមើល បាន​ចាប់បាន​ពី​ខណៈពេលដែល​រថយន្ត​១​គ្រឿង បាន​បើក​បុក​ទម្លុះ​ចូល​ហាង​លក់ទំនិញ​ទំនើប​មួយកន្លែង នៅក្នុង​ទីក្រុង Tulsa (​អាមេរិក​) ។ ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៦ ពី​ល្ងាច​ថ្ងៃ​អង្គា​រ៍ ស្ថិតនៅ Stop and Save នៃ​វិថី South 49th West ។​

​ប៉ូលីស​និយាយថា អ្នកបើកបរ​ស្ថិតនៅ​ខាងក្រៅ​រថយន្ត នៅពេលនោះ មាន​នរណាម្នាក់​កំពុង​អង្គុយ​នៅ​កៅ​អ្នកដំណើរ​នៃ​រថយន្ត បាន​ព្យាយាម​ប៉ុនប៉ង​បើក​វា ។​

​ពួកគេ​និយាយថា អ្នកដំណើរ​នៃ​រថយន្ត​នោះ បាន​ស្លន់​ច្រឡំ​ជាន់​ជើង​ជាន់​ហ្គា ជំនួស​ហ្វ្រាំង ។​

​បុគ្គលិក​ម្នាក់​ឈ្មោះ Perry Mason ថា​៖ «​ខ្ញុំ​ទើបតែ​បាន​សម្លឹង និង​ឃើញ​ធូលី​យ៉ាង​ទ្រលោម និង​បន្ទាប់មក ខ្ញុំ​ក៏បាន​ឃើញ​រថយន្ត​១​គ្រឿង នៅក្នុង​ហាង​តែម្តង​» ។​

​មនុស្ស​៣​នាក់ ស្ថិតក្នុង​ហាង នៅពេលនោះ ។

​ទោះយ៉ាងណា ពិតជា​សំណាង​ណាស់ ដែល​គ្មាន​នរណាម្នាក់​ទទួលរង​របួស​នៅក្នុង​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ ៕ ចន្ទី​

spot_img
×