ថ្ងៃនេះ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ ត្រូវបានជនអនាមិកលួចយកគណនីហ្វេសប៊ុកទៅគ្រប់គ្រង ព្រមទាំងបានផ្ញើសារខ្ចីលុយមិត្តភក្ដិរបស់ម្ចាស់បទ «ស្ដាយក្រោយ» រូបនេះជាច្រើននាក់ ហើយក្នុងនោះ លោក អ៊ី ណូ ព្រមទាំងលោក ពេជ្រ ថាណា ក៏ប៊ិះតែចាញ់បោកដែរ ។
នៅក្នុងសាររបស់ជនអនាមិក ដែលបានប្រើប្រាស់គណនីរបស់លោក ខាន់ ជេមស៍ បានស្នើរខ្ចីលុយគេឯងដែលក្នុងនោះមានលោក អ៊ី ណូ ព្រមទាំងលោក ពេជ្រ ថាណា ចំនួន ៥០០ដុល្លារ ដោយនិយាយថា នឹងសងវិញពេលល្ងាចបន្តិច ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងនោះ ពុំបានចាញ់បោកឡើយ ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ អ្នកសិល្បៈករ សិល្បៈការិនីខ្មែរយើង ត្រូវបានជនអនាមិកលួចគណនីហ្វេសប៊ុកបានសម្រេច ដោយក្នុងនោះមានលោក ពាក់មី អ្នកនាង មាស សុខសោភា ជាដើម ៕ សាវុធ