Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ចាប់ផ្ដើមវាយបករុលទៅមុខ លើទាហានរុស្ស៊ី

រដ្ឋធានីកៀវ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថ្វីបើវិទ្យាស្ថានសិក្សាពីសង្គ្រាម think tank មានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អះអាង ថា ការវាយលុករបស់អ៊ុយក្រែន កំពុងតែចាប់ផ្ដើមដំណើរការមកហើយយ៉ាងណាក្ដី ប៉ុន្ដែរដ្ឋាភិបាលក្រុងកៀវ នៅតែរក្សានូវភាពស្ងាត់ស្ងៀម ពាក់ព័ន្ធនឹងផែនការវាយបក ទៅលើកម្លាំងទាហានរបស់រុស្ស៊ី ដើម្បីរំដោះទឹកដីរបស់ខ្លួនដដែល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមិថុនា ថា ទាហានរុស្ស៊ី អះអាងថា ទាហានអ៊ុយក្រែន មានប្រៀប នៅលើសមរភូមិតំបន់ហ្សារីប៉ូរីស្សា (Zaporizhia) ដោយសារលួចវាយប្រហារ នៅពេលយប់ ព្រោះពួកគេមានវែនតាមើលឃើញពេលយប់បានយ៉ាងល្អ ដែលខាងបស្ចិមប្រទេសផ្តល់ឲ្យ។ ទាំងវ៉ែនតាពាក់មើលើឃើញពេលយប់ និង ស្នៃភ័រ (Sniper) អាចជួយដល់ទ័ពអ៊ុយក្រែន ដោះទឹកដី ពីការឈ្លានពានរបស់រុស្សី។

វិទ្យាស្ថាន think tank ដែលកំពុងតែតាមដានសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានបញ្ជាក់ ថា ថ្វីបើក្រុមមន្ត្រីអ៊ុយក្រែន នៅតែបន្តបដិសេធ ឬ មិនបញ្ជាក់ អំពីផែនការរបស់ខ្លួន ដែលរង់ចាំ អស់រយៈពេលជាយូរមកហើយ អំពីការរំដោះទឹកដីរបស់ពួកគេ ចេញពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ី យ៉ាងណាក្ដី ប៉ុន្ដែការវាយបករបស់អ៊ុយក្រែន ប្រឆាំងនឹងកម្លាំងទាហានរបស់ក្រុងមូស្គូ  កំពុងតែចាប់ផ្ដើម។ ចំណែក ស្ថានភាពសមរភូមិ នៅអ៊ុយក្រែនត្រឹម ថ្ងៃទី១០ ខែមិថុនា គឺ សមរភូមិ នៅតំបន់ Zaporizhia គេបង្ហាញរូបភាព ពីភូមិសាស្ត្រ និងផ្ទៀងផ្ទាត់ ដោយវិទ្យាស្ថានសិក្សា អំពីសង្គ្រាម បញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន ថ្នាក់មូលដ្ឋាននៅភាគខាងលិចតំបន់ Zaporizhia បានវាយរុលទៅមុខជាច្រើន នាអំឡុងពេលវាយលុក នៅភាគនិរតី និង ភាគអាគ្នេយ៍ នៃ ទីក្រុងអូរីខីវ (Orikhiv)។

ដោយឡែកក្រុមសរសេរប្លុកយោធារុស្ស៊ី នៅតែអះអាងបន្ត ថា កងកម្លាំងរុស្ស៊ី ក្នុងតំបន់នោះ កំពុងតែការពារប្រកប ដោយជោគជ័យ ប្រឆាំងនឹងការប៉ុនប៉ងវាយរុលទៅមុខ ពីទាហានរបស់អ៊ុយក្រែន។

វិទ្យាស្ថានសិក្សាពីសង្គ្រាម ហៅកាត់ ISW បានបញ្ជាក់ជាបន្ដបន្ទាប់ នៅលើបណ្ដាញសង្គម  ថា ការវាយបករបស់អ៊ុយក្រែន បានចាប់ផ្តើមហើយ អស់រយៈជាច្រើនថ្ងៃកន្លងមកហើយ។ ប៉ុន្ដែសកម្មភាពជាទូទាំង ដែលក្រុងកៀវ បានធ្វើឡើង ស្របគ្នាជាមួយនឹងសូចនាករជាច្រើន ដែលអ៊ុយក្រែន ធ្លាប់ធ្វើប្រតិបត្តិការវាយលុក។

ក្រុមមន្រ្ដីក្រុងកៀវ បានបញ្ជាក់ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រយុទ្ធ នៅក្នុងទីក្រុងបាកមូត (Bakhmut) ជាទីដែលពួកគេបានរំដោះដែនដីមួយចំនួន ត្រឡប់មកវិញ។ ស្របគ្នានេះ វិទ្យាស្ថានសិក្សាពីសង្គ្រាម បានអះអាង ថា ខ្លួនបានសង្កេតឃើញនូវការកើនឡើងជាទូទៅ នៅក្នុងសកម្មភាពយោធាជួរមុខរបស់អ៊ុយក្រែន បានស្ទុះងើបឡើងវិញ។ វិទ្យាស្ថានសិក្សាពីសង្គ្រាមបានបន្ដថា ការវាយបករបស់អ៊ុយក្រែន នឹងមិនទំនងជាធ្វើប្រតិបត្ដិការទ្រង់ទ្រាយធំតែមួយមុខប៉ុណ្ណោះឡើយ។ ប៉ុន្ដែក្រុងកៀវ ទំនងជាមានកិច្ចការជាច្រើន ត្រូវធ្វើឡើងនៅលើសមរភូមិផ្សេងៗទៀត ដោយសារតែវាមានទំហំ និងអាំងតង់ស៊ីតេខុសៗគ្នា នៅក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ។

ក្រុមមន្រ្ដីក្រុងកៀវ បានផ្ដល់សញ្ញា ថា ការចាប់ផ្ដើមវាយបក ទៅលើកម្លាំងទាហានរុស្ស៊ី នឹងត្រូវបានប្រកាសឲ្យដឹងជាមុននោះទេ។ ប៉ុន្ដែក្រុមអ្នកជំនាញផ្សេងៗទៀត ក៏បានសន្និដ្ឋាន ថា  យុទ្ធនាការវាយលុកនេះ បានចាប់ផ្តើម ចំពេលមានសេចក្តីរាយការណ៍ អំពីការប្រយុទ្ធ កាន់តែខ្លាំងឡើង នៅក្នុងតំបន់មួយចំនួន នៅលើសមរភូមិ មានប្រវែងជាង ១ ០០០គីឡូម៉ែត្រ ចេញពីតំបន់ខឺរសុន (Kherson) ស្ថិតនៅសមុទ្រខ្មៅ រហូតដល់ព្រំដែន រវាងអ៊ុយក្រែន និងរុស្ស៊ី។

បណ្ដាញទូរទស្សន៍ NBC News បានដកស្រង់សម្ដីពីមន្រ្ដីជាន់ខ្ពស់មួយរូប និង មន្រ្ដីយោធា នៅជិតសមរភូមិ ក៏បានបញ្ជាក់ ថា ការវាយបក បានចាប់ផ្ដើមហើយ។ ស្របគ្នានេះដែរ កាសែត The Washington Post  (ឌឺ វ៉ាស៊ីនតោន ប៉ុស្ដិ៍) ដែលបានដកស្រង់សម្ដី ពីបុគ្គលចំនួន៤រូប ស្ថិតក្នុងជួរកងទ័ព ក៏បានរាយការណ៍ដូចគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍៕ រក្សាសិទ្ធដោយ ៖ សារាយSN

×