Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន សារទរចំពោះការរំដោះទឹកដីមួយចំនួន  ពីទាហានរុស្ស៊ី

រដ្ឋធានីកៀវ៖ នៅក្នុងផែនការដែលរង់ចាំអស់រយៈពេលយ៉ាងយូរ នៃការវាយបក ទៅលើកម្លាំងទាហានរុស្ស៊ី នោះ ឥឡូវកងទ័ពរបស់អ៊ុយក្រែន បានសម្រេចជាលទ្ធផល រំដោះបានភូមិជាច្រើន នៅតំបន់ភាគខាងកើត ដូណែត (Donetsk) ខណៈក្រុងមូស្គូ បានច្រានចោលនូវការអះអាងទាំងនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា ថា ក្រុងកៀវ បានអះអាង ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានរំដោះភូមិជាច្រើន ពីកម្លាំងទាហានរុស្ស៊ី ត្រឡប់មកវិញ នៅតំបន់ភាគខាងអាគ្នេយ៍ប្រទេស។ នេះជាការរំដោះទឹកដីលើកដំបូង ចាប់តាំងពីការវាយបក ទៅលើទាហានរុស្ស៊ី។

បើតាមវីដេអូមួយ ត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យ ឃើញ ថា កងពលតូចជេហ្គ័រ (Jaeger) ទី៦៨របស់ក្រុងកៀវ បានបង្ហូតទង់ជាតិរបស់អ៊ុយក្រែន នៅលើអគារដែលត្រូវបានទម្លាក់គ្រាប់បែកទម្លាក់  ដោយបានកំណត់អត្តសញ្ញាណ ជាទីតាំងប្លាហូដេតនេ (Blahodatne) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk)។

លោក វ៉ាឡេរី ស៊ើរសេន ( Valeriy Shershen) អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន បានថ្លែង នៅតាមទូរទស្សន៍ ថា «យើងកំពុងតែមើលឃើញលទ្ធផលជាលើកដំបូង នៃការវាយលុករបស់អ៊ុយក្រែន ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី»។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រេន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «កងទ័ពរបស់យើង បានរំដោះភូមិម៉ាការីវកា (Makarivka) ទៅភាគតំបន់ភាគខាងត្បូង ខណៈការវាយរុលទៅមុខ ចន្លោះពី៣០០ម៉ែត្រ ទៅ១៥០០ម៉ែត្រ ជាមួយនឹងមុខព្រួញចំនួន២។ ប៉ុន្ដែគ្មានទីតាំងណាមួយ ត្រូវបានបាត់បង់ នៅក្នុងទិសដៅដែលកងកម្លាំងរបស់យើង ស្ថិតនៅលើការការពារនោះឡើយ»។

កងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ក៏បានបង្ហោះវីដេអូមួយ អំពីទាហានរបស់ខ្លួន កាន់ទង់ជាតិរបស់ពួកគេ នៅក្នុងភូមិនេស្គូចណេ ( Neskuchne) ជាភូមិដែលនៅជិតបំផុត នឹងទីតាំងឈរជើររបស់អ៊ុយក្រែន នៅក្នុងតំបន់នោះ៕រក្សាសិទ្ធដោយ ៖ សារាយSN

×