ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១២កក្កដានេះថា ថ្មីៗនេះខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលព័ត៌មានថា មានបុគ្គលខ្លះ បានធ្វើការរៃអង្គាសប្រាក់ ដោយដាក់ខែ ពីមន្ត្រីរាជការនៅតាមសាលាជម្រះក្តីដោយប្រាប់ថាដើម្បីយកមកផ្តល់ឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬខុទ្ទកាល័យរបស់ឯកឧត្តម។ ខុទ្ទកាល័យសូមជម្រាបថា អំពើ ឬសកម្មភាពទាំងនេះ មិនមែនជាវប្បធម៌របស់លោករដ្ឋមន្ត្រី ឬខុទ្ទកាល័យឡើយ ។
ដូច្នេះសូមមន្ត្រីរាជការនៅតាមសាលាជម្រះក្តីទាំងអស់ មានការប្រុងប្រយ័ត្ន និងចៀសវាងនូវទង្វើឥតប្រយោជន៍និងឥតតម្លៃនេះ៕ ដោយ៖កូឡាប