ឆ្នាំជូត ៖ ការងារ ល្អប្រសើរ តែក៏គួរប្រយ័ត្នប្រយែងកុំឲ្យកើតមានកំហុស ។ លុយកកាក់ រីកចម្រើន មានឱកាសបានលាភពីការទំនាក់ទំនងស្គាល់មិត្តភក្តិថ្មី ។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយសុខសប្បាយ ។
ឆ្នាំឆ្លូវ ៖ ការងារ ថ្ងៃនេះគួរស្រុះស្រួលជាមួយមិត្តភក្តិរួមការងារ កុំបង្កការខ្វែងគំនិតគ្នា ។ លុយកាក់ មិនល្អ គួរទប់ស្កាត់តម្រូវការទិញរបស់របរ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលអ្នកពេញចិត្ត ។
ឆ្នាំខាល ៖ ការងារ ល្អត្រូវបានថ្នាក់លើសរសើរវាយតម្លៃខ្ពស់ ។ លុយកាក់ មានឱកាសកើនថែមចំណូល តែក៏គួរប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង ។ មនោសញ្ចេតនា គួរលៃលកឲ្យទាន់ពេលវេលាច្រើនសម្រាប់មនុស្សជាទីស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ អំណោយផលល្អបំផុត ពុំជួបការលំបាកឬឧបសគ្គណាមួយឡើយ ។ លុយកាក់ មានតែការប្រឹងប្រែងនោះទើបឱកាសល្អៗនឹងមកដល់អ្នក ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំរោង ៖ ការងារ ផ្លូវចិត្តមិនល្អ ឥទ្ធិពលអាក្រក់ដល់ការងារ ។ លុយកាក់ មានរឿងត្រូវចំណាយប្រាក់ច្រើន ប្រយ័ត្នត្រូវចាញ់បោកគេ ។ មនោសញ្ចេតនា កើតមានទំនាស់យ៉ាងតានតឹង ។
ឆ្នាំម្សាញ់ ៖ កាងារ កើតមានកំហុសក្នុងការងារ រងការស្តីបន្ទោសពីថ្នាក់លើ ។ លុយកាក់ ខ្សត់ខ្សោយ មិនត្រូវស្តាប់ព័ត៌មានផ្តេសផ្តាសដើម្បីបញ្ចៀសត្រូវគេបោកប្រាស់ ។ មនោសញ្ចេតនា គួរគោរពភាពជាឯកជនរបស់គ្នាទៅវិញទៅមក ។
ឆ្នាំមមី ៖ ការងារ គួរប្រមូលផ្តុំបំពេញកិច្ចការរបស់ខ្លួនឲ្យបានល្អ កុំដឹងឮរឿងអ្នកដទៃច្រើន ។ លុយកាក់ ត្រូវចំណាយប្រាក់ច្រើនសម្រាប់ការប្រាស្រ័យទាក់ទង ។ មនោសញ្ចេតនាល្អប្រសើរ ត្រូវរក្សាភាពស្មោះត្រង់ចំពោះគ្នា ។
ឆ្នាំមមែ ការងារ រីកចម្រើនល្អ រាល់ឧបសគ្គសុទ្ធតែត្រូវបានដោះស្រាយ។ លុយកាក់ប្រយ័ត្នក្នុងរឿងខ្ចីបុលប្រាក់ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំវក ៖ ការងារ គ្រប់យ៉ាងវិវត្តន៍មិនតាមគម្រោងការ មានរឿងត្រូវដោះស្រាយមួយចំនួន ។ លុយកាក់ គួរមានវិធីគ្រប់គ្រងលុយកាក់ឲ្យបានល្អ បង្ការត្រូវគេកេងប្រវ័ញ្ច ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំរកា ៖ ការងារ មានអារម្មណ៍ទាល់ច្រកក្នុងការងារ ត្រូវស្វះស្វែងរកជំនួយបន្ទាន់ ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា គួរមានពេលវេលាកម្តៅមនោសញ្ចេតនាជាមួយមនុស្សជាទីស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវប្រមូលផ្តុំស្មារតីទប់ទល់ ។ លុយកាក់ មានអ្នកចង់បំបែកបំបាក់ បន្លែបន្លំលុយកាក់អ្នក គួរប្រយ័ត្នប្រយែងឲ្យមែនទែន ។ មនោសញ្ចេតនាកុំរវល់នឹងការងារជ្រុលដល់ថ្នាក់បំភ្លេចរឿងមនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ រលូនល្អ រាល់ការលំបាកពីមុនៗមក ត្រូវបានដោះស្រាយអស់ក្នុងថ្ងៃនេះ ។ លុយកាក់ ធូរធារ ចំណូលកើនសន្ធឹក ។ មនោសញ្ចេតនា រីករាយសុភមង្គល ៕