Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខយោធាសហរដ្ឋអាមេរិក ជំរុញឲ្យសម្ពន្ធមិត្តបញ្ជូនអាវុធទំនើបៗ ទៅកាន់អ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រមុខការពារជាតិសហរដ្ឋអាមេរិក កំពុងតែជំរុញដល់បណ្ដាប្រទេសជាសម្ពន្ធមិត្ត និង ដៃគូ បង្កើននូវកិច្ចគាំទ្រឲ្យកាន់តែខ្លាំងក្លា ហើយផ្ដល់គ្រឿងសព្វាវុធ និង គ្រាប់រំសេវបន្ដទៀត ជួយដល់ក្រុងកៀវ វាយបកប្រឆាំងនឹងកម្លាំងទាហានរបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ថា រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានថ្លែងទៅកាន់កិច្ចប្រជុំរបស់ប្រមុខការពារជាតិ ចំនួន៥០ប្រទេស ដែលបានផ្ដល់ជំនួយយោធា ទៅដល់អ៊ុយក្រែន ថា រដ្ឋាភិបាលក្រុងកៀវ នៅតែមានតម្រូវការចាំបាច់ សម្រាប់កិច្ចគាំទ្រ ទាំងរយៈពេលខ្លី និង រយៈពេលវែង ដោយសារតែសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន កំពុងតែបន្ដអូសបន្លាយ នៅក្នុងរយៈពេលវែង។

លោករដ្ឋមន្រ្ដី ឡយដ៍ អូស្ទីន បានបង្ហាញនូវការកត់សម្គាល់បែបនេះ ស្របពេលក្រុមប្រទេសទាំង៥០ បានបញ្ជូនប្រព័ន្ធការពារដែនអាកាសជាច្រើនប្រភេទ ទៅកាន់ប្រទេសអ៊ុយក្រែន រួមមាន ប្រព័ន្ធការពារដែនអាកាស Patriot (ផេទ្រីយ៉ូ) ផលិតដោយសហរដ្ឋអាមេរិក, IRIS-T (អាយរីស-ធី) ផលិតដោយអាល្លឺម៉ង់ និង NASAMS (ណាមសាមស៍) ផលិតរួមគ្នាដោយសហរដ្ឋអាមេរិក និង ន័រវ៉ែស។ ប៉ុន្ដែលោករដ្ឋមន្រ្ដី អូស្ទីន នៅតែទទួច ថា រដ្ឋាភិបាលក្រុងកៀវ ពិតជាមានតម្រូវការចាំបាច់នូវគ្រឿងសព្វាវុធទំនើបៗជាច្រើនបន្ថែមទៀត ខណៈអ៊ុយក្រែន កំពុងតែបើកយុទ្ធនាការវាយបក ដើម្បីរំដោះទឹកដីរបស់ខ្លួន ពីទាហានរុស្ស៊ី។

លោកប្រមុខការពារជាតិសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ នៅក្នុងសុន្ទរកថាជាចំហ ថា «ខ្ញុំសូមស្នើសុំដល់សមាជិក នៃក្រុមប្រទេសទំនាក់ទំនងនេះ បន្តសហការគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់នូវទ្រព្យសម្បត្តិការពារជាតិ និង ប្រព័ន្ធការពារដែនអាកាស ជួយដល់ប្រទេសអ៊ុយក្រែន។ គ្រឿងយុទ្ធោបករណ៍ទំនើបៗទាំងនោះ ពិតជាមានតម្រូវការជាបន្ទាន់ សម្រាប់ជួយការពារដល់ប្រជាពលរដ្ឋរបស់អ៊ុយក្រែន។ យើងក៏នឹងបន្តសម្របសម្រួលដល់ជំនួយរបស់យើង ដើម្បីបំពេញតម្រូវការតាមកាលៈទេសៈ ហើយធ្វើឲ្យស្ថានការណ៍ នៅលើសមរភូមិតាមផ្លូវគោកមានការប្រែប្រួល នៅក្នុងការផ្លាស់ប្តូរតាមតម្រូវការរបស់កងកម្លាំងអ៊ុយក្រែន»៕រក្សាសិទ្ធដោយ ៖ សារាយSN

×