Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនត្រូវ​បរិភោគ​ប៉េងប៉ោះ​ជាមួយ​អាហារ​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​តម្រងនោម​

​ស្ត្រី​មេផ្ទះ​គួរ​ចងចាំ​នូវ​អាហារ​ដែល​អ្នក​ដាច់ខាត​មិនត្រូវ​គួបផ្សំ​ជាមួយ​ប៉េងប៉ោះ ដើម្បី​បញ្ចៀស​បាត់បង់​ជីវជាតិ និង​ថែមទាំង​គ្រោះថ្នាក់​ដល់​តម្រងនោម ។​

១- ប៉េង​បោះ និង​ដំឡូងជ្វា​
​ពេល​គួបផ្សំ​ជាមួយគ្នា ប៉េងប៉ោះ​និង​ដំឡូងជ្វា អាច​បង្ក​រោគសញ្ញា​ដូចជា​ចង់​ក្អួត​, ឈឺពោះ​, រាករូស និង​កកើត​ក្រួសតម្រងនោម ។​
២- ប៉េងប៉ោះ និង​ត្រសក់​
​ប៉េងប៉ោះ​សម្បូរ​វីតាមីន C,  តែ​ត្រជាក់ ផ្ទុក​អង់​ហ្ស៊ី​ម​មួយ និង​បំផ្លាញ​បរិមាណ​វីតាមីន C ធ្វើ​ឲ្យ​ថយ​តម្លៃ​ជីវជាតិ​របស់​ប៉េងប៉ោះ ។​
៣- ប៉េងប៉ោះ និង​ការ​រ៉ុ​ត​
​ក៏ដូចជា​ត្រសក់​ដែរ​, ការ៉ុត​មាន​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ​អាច​បន្ថយ​វីតាមីន C ក្នុង​ប៉េងប៉ោះ ។ ទោះបី​វា​មិន​ផលិត​ជាតិពុល តែ​វា​ធ្វើ​ឲ្យ​បាត់​តម្លៃ​ជីវជាតិ ។​
៤- ប៉េងប៉ោះ និង​ថ្លើម​ជ្រូក​
​ជាតិ​ស្ពាន់ និង​ដែក មាន​ក្នុង​ថ្លើម​ជ្រូក​អាច​អុកស៊ីតកម្ម​វីតាមីន C ទៅជា​អាស៊ីត dehydroascorbic និង​ធ្វើ​ឲ្យ​បាត់​តម្លៃ​ជីវជាតិ​របស់​ប៉េងប៉ោះ ហេតុ​នោះ​អ្នក​មិនគួរ​ចម្អិន​ប៉េងប៉ោះ​រួមជាមួយ​ថ្លើម​ជ្រូក ។​
៥- ប៉េងប៉ោះ និង​ដំឡូងបារាំង​
​ដំឡូងបារាំង​ផលិត​បរិមាណ​ដ៏​ធំ​មួយ​នៃ​អាស៊ីត Clohidric ក្នុង​ផ្លូវ​រំលាយ​អាហារ ។ ប៉េងប៉ោះ​បង្កើន​សារជាតិ​មួយ​មិន​រលាយ​ក្នុង​បរិស្ថាន​អាស៊ីតខ្លាំង​, អាស្រ័យ​ហេតុ​នោះ ប្រសិន​គួបផ្សំ​គ្នា អាច​បង្ក​ជា​ជំងឺ​ពិបាក​រំលាយ ៕
លី​សា​
×