ឆ្នាំជូត ៖ ការងារ ល្អបំផុត មានជំហានរីកចម្រើនថ្មីៗច្រើន រាល់ការប្រឹងប្រែងទាំងអម្បាលម៉ានមុននេះត្រូវបានទទួលស្គាល់ និងឆ្លើយតប ។ លុយកាក់ថ្ងៃនេះយីអ៊ុនមិនល្អ គួរថែរក្សារបស់ទ្រព្យលុយកាក់ឲ្យបានល្អ បង្ការត្រូវចោរលួច ។ មនោសញ្ចេតនា គួរលៃពេលនៅជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានច្រើនបំផុត ។
ឆ្នាំឆ្លូវ ៖ ការងារ មិនអំណោយផលល្អ ទោះបីសកម្មក្នុងការងារ តែថ្ងៃនេះងាយកើតមានការខ្វែងគំនិតជាមួយថ្នាក់លើ ។ លុយកាក់ ល្អប្រសើរចំណូលកើនឡើង ។ មនោសញ្ចេតនា កុំឲ្យរឿងការងារឥទ្ធិពលដល់មនោសញ្ចេតនាអ្នកទាំង ២ ។
ឆ្នាំខាល ៖ ការងារ ដំណើរការដោយងាយស្រួល ជួបសំណាងល្អច្រើន ត្រូវបានមិត្តភក្តិជួយអស់ពីចិត្តពីថ្លើម ។ លុយកាក់ កើនឡើង គួរស្តាប់យោបល់របស់មនុស្សគ្រប់គ្នាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មិនសូវចុះសម្រុងនឹងគ្នា គួរប្រយ័ត្នក្នុងការនិយាយស្តី ។
ឆ្នាំថោះ ៖ ការងារ អំណោយផលល្អបំផុត រាល់ឧបសគ្គមុននេះត្រូវបានដោះស្រាយស្រេចបាច់ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលបន្ទាប់បន្សំច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំរោង ៖ ការងារ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលដល់ការងារ គួរនឹងនរពេលដោះស្រាយកិច្ចការ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលបន្ទាប់បន្សំច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំម្សាញ់ ៖ ការងារ ៖ ជួបសម្ពាធច្រើន ត្រូវប្រមូលផ្តុំអារម្មណ៍ប្រឈមទប់ទល់ ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងចំណូលចំណាយដើម្បីបញ្ចៀសស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា គួរនឹងនរដោះស្រាយរាល់បញ្ហាថ្នាំងថ្នាក់ជាមួយគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ មានកិច្ចការកកស្ទះជាច្រើនចាំបាច់ប្រញាប់ត្រូវដោះស្រាយ ។ លុយកាក់ គួររៀនសូត្របន្ថែមចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សក្នុងសុបិន្ត ។
ឆ្នាំមមែ ៖ ការងារ រលូនល្អ មានការច្នៃប្រឌិតថ្មីៗគួរជាទីមោទនៈ ។ លុយកាក់ ធូរធារ ចំណូលកើនសន្ធឹក ។ មនោសញ្ចេតនា ល្អប្រសើរ មានឱកាសរកឃើញគូព្រេង ។
ឆ្នាំវក ៖ ការងារ ពេលកើតមានបញ្ហាក្នុងការងារ ត្រូវប្រញាប់ដោះស្រាយជាបន្ទាន់ ។ លុយកាក់ មិនត្រូវលូកដៃចូលជ្រៅក្នុងរឿងលុយកាក់ អ្នកដទៃ ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែងពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំរកា ៖ ការងារ មិនត្រូវភ្លេចខ្លួន មានអ្នកច្រណែននឹងភាពជោគជ័យរបស់អ្នក ប្រុងរកវិធីកម្ចាត់ ។ លុយកាក់ មានឱកាសច្រើន សម្រាប់ការរកចំណូលបន្ថែម។ មនោសញ្ចេតនា ធ្លាក់ចុះ គួររកពេលវេលាបង្កើតភាពស្និទ្ធស្នាលល្អូកល្អឺននឹងគ្នាឡើងវិញ ។
ឆ្នាំចរ ៖ ការងារ រីកចម្រើន ឱកាសល្អៗច្រើនកំពុងនៅខាងមុខអ្នក ។ លុយកាក់ ចម្រុងចម្រើន ធូរធារ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំកុរ ៖ ការងារ មិនល្អ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់មិនត្រូវខ្ជះខ្ជាយក្នុងការទិញរបស់របរ ។ មនោសញ្ចេតនាគួរបង្កើតភាពភ្ញាក់ផ្អើល រ៉ូមែនទិក ក្នុងទំនាក់ទំនងស្នេហា ៕