Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃចាត់វិធានការចុះចាប់ជន ចំណាកស្រុក ភូមា ខ្មែរ ឡាវ វៀតណាម ដែលមករកស៊ី លក់ដូរតាមចញ្ចើមផ្លូវ តាមរទេះរុញដោយខុសច្បាប់

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញមន្រ្តីអន្តោប្រវេសន៍ថៃ បានចាត់វិធានការក្តៅគគុក ចុះចាប់ និងបិទហាងរកស៊ី រួមទាំងការលក់ដូរកំប៉ិចកំប៉ុក នៅតាមដងផ្លូវ ពីសំណាក់ជនចំណាកស្រុកជិតខាង ក្រោយមន្រ្តីទាំងនោះ បានរកឃើញតាមរយៈការចែករំលែកនៅលើបណ្តាញសង្គម។

នេះបើយោងតាមប្រភពពីសារព័ត៌មាន khaosod បានចុះផ្សាយនៅឲ្យដឹងថា នៅពាក់កណ្តាលយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមមន្រ្តីអន្តោប្រវេសន៍ថៃ ដែលទទួលបន្ទុកតំបន់បាងកក​ បានចុះបោសសម្អាតជនបរទេសដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីជនបរទេសរស់នៅក្នុងប្រទេសណាមួយ បានធ្វើការយ៉ាងក្តៅគគុក នៅតំបន់គោលដៅផ្លូវដើរជុំវិញ Sukhumvit រហូតដល់ Asoke។

ជាលទ្ធផល ជនជាតិមីយ៉ាន់ម៉ាចំនួន ៩ នាក់ ជនជាតិខ្មែរ ២ នាក់ ជនជាតិឡាវម្នាក់ ជនជាតិវៀតណាមម្នាក់ និងជន​មិន​បាន​ចុះ​បញ្ជី​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​ទទួល​ជន​បរទេស ​ចូល​ធ្វើ​ការ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ចំណែក​មនុស្ស​២​នាក់​ទៀត​ត្រូវ​បាន​អនុញ្ញាត សរុបទាំងអស់ ​១៦ ​នាក់។

លោកឧត្តមសេនីយឯក ភី យ៉ាណាន់ មន្រ្តីអន្តោប្រវេសន៍ បានថ្លែងឲ្យដឹងថា បន្ទាប់ពីបណ្ដាញសង្គមបានចុះផ្សាយអំពីជនបរទេសរត់ពន្ធទំនិញ រួម​ទាំង​ការ​បើក​តូប​លក់​ដូរ​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​ មកលួច «ដណ្តើម» ​មុខរបរ​របស់​ជនជាតិ​ថៃ ​ជា​ពិសេស​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ដ៏​សំខាន់​នោះ កម្លាំង​អន្តោប្រវេសន៍​១​បាន​ចល័ត​កម្លាំង ដោយ​បានចុះទៅ​ចាប់​ជនបរទេសទាំងនោះ ខណៈពួកគេ​កំពុង​ដើរ​លក់​អាហារ និង​សម្លៀកបំពាក់ ដោយ​ប្រើ​រទេះ​ចល័ត និង​តូប​បណ្តោះអាសន្ន ខ្លះ​ឃើញ​មន្ត្រី​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​សម្ភារ​ជួញដូរ​។

លោក ភី យ៉ាណាន់ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនមួយចំនួន មិនអាចបង្ហាញឯកសារលិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារជូនអធិការបានទេ។ អ្នកខ្លះមានលិខិតឆ្លងដែន ប៉ុន្តែការអនុញ្ញាតរបស់ពួកគេបានផុតកំណត់ហើយ ឬត្រូវបានផ្តល់ការលើកលែងទិដ្ឋាការក្នុងការធ្វើដំណើរក្នុងគោលបំណងទេសចរណ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×