Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ចសហរដ្ឋអាមេរិក មានកំណើនយ៉ាងលឿន លើសពីការព្យាករណ៍

រដ្ឋធានីវ៉ាស៊ីនតោន៖ មុនដំបូង ពិភពលោក ហាក់បីដូចជាមានអារម្មណ៍យ៉ាងខ្លាំង ស្របពេលសភារបស់សហរដ្ឋអាមេរិក និង សេតវិមាន ចរចាគ្នាដ៏តានតឹង ជុំវិញបញ្ហាការបង្កើនកម្រិតប្រាក់បំណុលរបស់សហរដ្ឋអាមេរិក ជាង៣១ពាន់ពាន់លានដុល្លារ ប៉ុន្ដែដំណាក់កាលចុងក្រោយ ទាំងរដ្ឋាភិបាល និង សភាទាំង២ បានឯកភាពគ្នាយ៉ាងរលូន ហើយឥឡូវនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា កំពុងតែកើនឡើងយ៉ាងខ្លាំង លើសពីព្យាករណ៍។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣០ ខែមិថុនា ថា បើតាមក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរយៈពេលត្រីមាសដំបូង នៃឆ្នាំ២០២៣ ដោយកើនលើសពីការព្យាករ កាលពីពេលមុន។

បើតាម Refinitiv (រេហ្វីនីទីវ) ជាក្រុមហ៊ុនផ្គត់ផ្គង់ទីផ្សារហិរញ្ញវត្ថុ និង ហេដ្ឋរចនាសម្ព័ន្ធពិភពលោករបស់អាមេរិកាំង-អង់គ្លេស បានឲ្យដឹង ថា ផលិតផលក្នុងស្រុកសរុប (GDP) ជារង្វាស់រង្វាល់ដ៏ធំបំផុត សម្រាប់ទិន្នន័យសេដ្ឋកិច្ច បានកើនឡើងខ្ពស់ ជាមួយនឹងអត្រាប្រចាំឆ្នាំ២ភាគរយ នៅក្នុងត្រីមាសទី១ ពោលគឺកើនឡើង លើសពីការប៉ាន់ប្រមាណលើកទី២ មាន១,៣ភាគរយ។ សកម្មភាពបែបនេះ ជាការល្អប្រសើរបំផុត លើសពីការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ ដោយបានព្យាករ អំពីកំណើន ត្រឹមតែអត្រា ១,៤ភាគរយប៉ុណ្ណោះ។

ការប៉ាន់ប្រមាណចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លើ GDP សម្រាប់ត្រីមាសទី១ បានឆ្លុះបញ្ចាំង អំពីការពិនិត្យឡើងវិញ លើការនាំចេញ ការចំណាយរបស់អ្នកប្រើប្រាស់ ការចំណាយរបស់រដ្ឋ និងក្នុងស្រុក ហើយការវិនិយោគលើអាជីវកម្មលំនៅឋាន ដូចជាម្ចាស់ផ្ទះជាដើម។

ទិន្នន័យថ្មី បានបង្ហាញ ថា ប្រជាជនអាមេរិកាំង បានចំណាយកាន់តែច្រើន លើសេវាកម្ម   ហើយចំណាយតិចលើទំនិញ រួមទាំងការកើនឡើង សម្រាប់ការចំណាយ លើសេវាថែទាំសុខភាព ផងដែរ។ ការចំណាយរបស់អតិថិជន មានចំនួនប្រហែល២ភាគ៣ នៃទិន្នផលសេដ្ឋកិច្ចត្រូវបានកែសម្រួល ពី៤,២ភាគរយ មកនៅត្រឹម ៣,៨ភាគរយ។ ការប៉ាន់ប្រមាណចុងក្រោយបង្អស់ បានរួមបញ្ចូលទាំងទិន្នន័យ បានមកពីការស្ទង់មតិសេវាកម្មប្រចាំត្រីមាសរបស់ក្រសួងពាណិជ្ជកម្ម។

ដោយឡែក ចំនួនប្រជាជនអាមេរិកាំង ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ ពីការអត់ការងារធ្វើ បានធ្លាក់ចុះយ៉ាងខ្លាំងបំផុត កាលពីសប្ដាហ៍មុន នៅក្នុងរយៈពេល២០ខែកន្លងមកនេះ។ នេះជាសញ្ញាចុងក្រោយ សម្រាប់ភាពធន់ខាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយវាអាចជំរុញឱ្យធនាគារកណ្តាលអាមេរិក បន្តដំឡើងអត្រាការប្រាក់ នៅក្នុងខែកក្កដា៕ រក្សាសិទ្ធដោយ ៖ សារាយSN

×