Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​ពេល​ដ៏​រន្ធ-ត់! យន្តហោះ​កងទ័ពអា​កាស​កូឡុំប៊ី ២ គ្រឿង បុ-ក​គ្នា​នៅ​កណ្តាល​អាកាស ផ្ទុះ​ឆេះ ធ្លា-ក់​ដល់​ដី

គេហទំព័រ Mirror នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានរាយការណ៍ឲ្យដឹងថា យន្តហោះពីរគ្រឿងរបស់កងទ័ពអាកាសកូឡុំប៊ី បានបើកប៉ះទង្គិចគ្នានៅពាក់កណ្តាលអាកាស ក្នុងអំឡុងពេលហ្វឹកហាត់ហោះហើរ ដែលជាលទ្ធផល យន្តហោះមួយក្នុងចំណោមនោះ បានធ្លាក់ដល់ដីដ៏រន្ធត់ ខណៈ១គ្រឿងទៀតអាចចុះចតទាន់ពេល។ ឧបទ្ទវហេតុ​នេះ​បាន​បណ្តាល​ឲ្យ​អ្នក​បើក​យន្តហោះ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​ ៥ ​និង ​៣០ ​នាទី​ ល្ងាចពី​ថ្ងៃ​ទី​១ កក្កដា ។ តាមរយៈវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថា នៅពេលគ្រោះថ្នាក់កើតឡើង, គេបានឃើញយន្តហោះចំនួន ៥ គ្រឿង បានហោះហើរជាមួយគ្នា ប៉ុន្តែ រំពេចនោះ យន្តហោះមួយគ្រឿងស្រាប់តែងាកហើយបុកជាមួយមួយគ្រឿងទៀត រហូត​ធ្វើឲ្យយន្តហោះ១គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ធ្លាក់​មក​ដី​ខាង​ក្រោមតែម្តង ខណៈមួយទៀត អាចរក្សាកម្ពស់របស់វា មុនពេលចុះចតជាបន្ទាន់។

កងទ័ពអាកាសកូឡុំប៊ី បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា យន្តហោះហ្វឹកហាត់ T-27 Tucano ពីរគ្រឿង បានបុកគ្នានៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងខេត្ត Meta ភាគកណ្តាលប្រទេសកូឡុំប៊ី។ អ្នកបើកយន្តហោះដែលបានស្លាប់ មានបទពិសោធន៍ហោះហើរយ៉ាងហោចណាស់ ១៣ ឆ្នាំ ជាមួយកងទ័ពអាកាសថៃ។

អ្នកបើកយន្តហោះ ត្រូវបានគេរំពឹងថា នឹងហ្វឹកហាត់ដើម្បីហោះហើរសម្រាប់ពិព័រណ៍អាកាសចរណ៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកក្កដា។ ទោះជាយ៉ាងណា សម្រាប់មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​មិនទាន់​ដឹងច្បាស់​នៅឡើយ​ទេ​ និងកំពុងត្រូវបានស៊ើបអង្កេតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×