Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ជំទង់​ម្នាក់​ចង់​ស្លាប់ តែ​ពេល​ចង​.​ក​ឈឺ​ពិបាក​ពេក ក៏​ស្រែក​ឲ្យ​គេ​ជួយ លទ្ធផល​… (​វីដេអូ​)

spot_img

​មនុស្ស​ជាច្រើន​ដែលមាន​វិបត្តិ​ផ្លូវចិត្ត និង​តែង​គិតថ្លៃ​ខ្លី យក​ទង្វើ​ធ្វើអត្តឃាត​ខ្លួនឯង​យ៉ាង​លំបាក ដើម្បី​ដោះស្រាយ​បញ្ចប់ជីវិត​នៅលើ​លោក​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​មើលខ្លួន​ឯង​ទាប​បំផុត និង​គ្មាន​តម្លៃ​អ្វី​សោះឡើយ ។ ហើយ​ការសម្លាប់​ខ្លួនឯង តាម​វិធី​ចង​.​ក​នេះ​វិញ ត្រូវបាន​គេ​ជឿថា​ជា​សកម្មភាព​ដ៏​លំបាក​វេទនា​នឹង «​រំដោះខ្លួន​» ចេញពី​ចំណ​ងក​វិញ​បាន​ណាស់ ប្រសិនជា​អ្នក​បានសម្រេច​ចិត្ត​រួចទៅហើយ​នោះ និង​លទ្ធផល ត្រូវស្លាប់​យ៉ាង​​វេទនា ប្រសិន​ពុំមាន​សាច់ញាតិ​ជួយ​ទាន់ ។

​ជាក់ស្តែង ក្មេងស្រី​ជំទង់​ម្នាក់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដែលមាន​វិបត្តិ​ផ្ទាល់ខ្លួន​យ៉ាងខ្លាំង រហូត​សម្រេចចិត្ត​ជ្រើសរើស​វិធី​ចង​.​ក​សម្លាប់​ខ្លួនឯង ប៊ិះ​បានសម្រេច ប្រសិនបើ​ឪពុកម្តាយ​របស់​នាង មកជួយ​សង្គ្រោះ​ទាន់ពេលវេលា ។​

​ក្មេងស្រី​គិត​ខ្លី​រូបនេះ បានដាក់​កាមេរ៉ា កត់ត្រា​ពី​ទិដ្ឋភាព​ចង​.​ក​របស់ខ្លួន ។ ទោះយ៉ាងណា បន្ទាប់ពី​យក​ក​ស៊ក​ចូលក្នុង​អន្ទាក់​ខ្សែក និង​យក​ជើង​ធាក់​កៅអី​ចេញពី​ខ្លួន ស្រាប់តែ​ពេលនោះ នាង​ហាក់​មាន​អារម្មណ៍​ស្ទះដង្ហើម​យ៉ាង​ពិបាក​ពេក ក៏​សម្រេចចិត្ត​លែង​ចង់​ស្លាប់ និង​ខំប្រឹង​រំដោះ​.​ក​ចេញពី​រង្វង់​ខ្សែ ។ ប៉ុន្តែ នៅពេល​ពុំ​អាចធ្វើ​ទៅបាន នាង​ក៏​ចាប់ផ្តើម​ស្រែក​ឲ្យ​គេ​ជួយ​ខ្លាំងៗ​តែម្តង ។​

​សម្រែក​លែង​ចង់​ស្លាប់​របស់​នាង បាន​លេចលឺ​ដល់​ឪពុកម្តាយ​របស់​នាង ហើយ​ពួកគេ​ក៏បាន​ប្រញាប់ប្រញាល់​មកជួយ​សង្គ្រោះ​នាង ជាមួយ​អារម្មណ៍​ភ័យ​ស្លុត​រន្ធត់ចិត្ត​យ៉ាងខ្លាំង ។ នេះ​ចាត់ទុកជា​សំណាង​ហើយ ដែលមាន​មនុស្ស​នៅក្បែរ​បានដឹង ពុំនោះសោត​នឹង​ក្ស័យ​តៃហោង​ពុំខាន​ឡើយ ៕ ចន្ទី​

spot_img
×