វាគឺជាការពិតណាស់ដែលថា គ្មាននរណាម្នាក់អាចរស់នៅបានជារៀងរាល់ហូតនោះទេ។ គ្មានអ្វីជាទៀងទាត់ទាត់នោះទេ ប៉ុន្តែការស្លាប់នេះគឺទៀងទាត់ ព្រោះមនុស្សគ្រប់រូបនឹងត្រូវជួបវា។
ទោះបីមិនអាចគេចផុតពីសេចក្តីស្លាប់មែន ប៉ុន្តែមនុស្សម្នាក់ៗសុទ្ធតែចង់រស់នៅលើផែនដីនេះឲ្យបានយូរ។
ស្ត្រីម្នាក់ជនជាតិស្កុតឡែនម្នាក់ឈ្មោះ Jessie Gallan មានអាយុ ១០៩ឆ្នាំ ហើយគាត់គឺជាស្ត្រី ដែលមានវ័យចំណាស់បំផុតនៅក្នុងប្រទេសនេះ។ គាត់បានលាតត្រដាងពីអាថ៌កំបាំង ដែលធ្វើឲ្យគាត់រស់នៅបានយូរ ហើយអាថ៌កំបាំងរបស់គាត់នេះ ធ្វើឲ្យប្រុសៗចុកឈាមនិងឆ្អែតចិត្តតែម្តង។
លោកយាយនិយាយដូច្នេះថា ប្រសិនជាមនុស្សយើងចង់រស់នៅមានអាយុវែង ពួកគេត្រូវហូបបបរជារៀងរាល់ព្រឹក ហើយរឿងដែលសំខាន់បំផុតនោះគឺថា ត្រូវគេចឲ្យឆ្ងាយពីមនុស្សប្រុស។
គាត់បញ្ជាក់ថា អាថ៌កំបាំងដែលធ្វើឲ្យគាត់រស់នៅបានយូររហូតដល់សព្វថ្ងៃនេះ គឺដោយសារតែគាត់លាក់ខ្លួនពីមនុស្សប្រុស និងមិនទាក់ទងមនុស្សប្រុស។
លោកយាយបញ្ជាក់ទៀតថា មនុស្សប្រុសមានបញ្ហាច្រើនណាស់ ហើយគាត់មានមោទនៈភាពណាស់ ដែលបានរស់នៅម្នាក់ឯងពេញមួយជីវិតរបស់គាត់ ហើយគាត់មិនដែលរៀបការនោះទេ៕ ប្រភព៖ trendszilla.net