Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​

​បន្ទាប់​ពី​បាន​ធ្វើ​ការតាមដាន ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ រួម​មក នៅ​ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ ២០១៨​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាបថា ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​កើតឡើង និង​កំពុង​ស្ថិត​លើ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ បាន​ធ្វើឲ្យ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​បង្ក​ឲ្យ​ទឹក​ទន្លេមេគង្គ​ហក់​ឡើង ។​

​ក្នុងអំឡុងពេល ២-៣ ថ្ងៃ​ខាង​មុខ​នេះ ទឹក​ទន្លេមេគង្គ​លើ ក្នុងប្រទេស​កម្ពុជា នឹង​ហក់​ឡើង ហើយ​ចាប់ផ្តើម​ហូរ​ចូល​តាម​ព្រែក និង​ទំ​បន់​ទំនាប​នានា ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​លើ ។​

​ដូច្នេះ​សូម​ប្រជា​ពល​ដែល​រស់នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម និង​ដែល​កំពុង​ប្រកប​របរ​កសិកម្ម​នៅ​អម​សងខាង​ផ្លូវទឹក និង​តំបន់​ទំនាប​នានា មេត្តា​រួសរាន់​ប្រមូល​ផល​ឲ្យទាន់​ពេលវេលា ៕​

×