Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុំ​សាច់​ដ៏​ធំ​ប៉ុន​បាវ «​បញ្ញើ​» លើ​ខ្នង​លោកតា​ម្នាក់​៤០​ឆ្នាំ ទោះ​ពុំ​បង្ក​ការឈឺចាប់ តែ​នៅពេលនេះ ធ្វើ​ឲ្យ​គាត់​… (​វីដេអូ​)

spot_img

​លោកតា​ម្នា​ក់មាន​ដុំ​ពក​ដ៏​កំណាច​មួយ «​បញ្ញើ​» នៅជាប់​នឹង​ខ្នង​របស់គាត់ ធំ​ប៉ុន​កា​រ៉ុង​មួយ​គួរ​ឲ្យ​អាសូរ ដែល​បាននិងកំពុង «​ស្នាក់នៅ​» ជាមួយ​គាត់​អស់​រយៈពេល​ប្រហែល ៤០ ឆ្នាំ មកហើយ ។​

​លោកតា Hesus Demata អាយុ ៧៦ ឆ្នាំ បានកត់សម្គាល់​លើកដំបូង នូវ​ដុំ​ពក​តូច​មួយ​ស្ថិតនៅ​ខាងក្រោម​.​ក​របស់គាត់ នៅក្នុង​ឆ្នាំ​១៩៧៨ ។ ប៉ុន្តែ ឪពុក​កូន​៤​នាក់​នេះ​បាន​និយាយថា គាត់​មិន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ទេ ព្រោះ​ពុំមាន​ការឈឺចាប់​អ្វី ហើយ​គាត់​ខ្លាច​ត្រូវ​ចំណាយ​សម្រាប់​ថ្នាំពេទ្យ​ច្រើន ។​

​ដុំ​ពក​នេះ​បន្ត​លូត ដែល​ឥឡូវនេះ មាន​ទំហំ​រហូតដល់​កន្លះ​ម៉ែត្រ និង​សណ្តូក​ចុះ​នៅ​ខាង​ក្រោយខ្នង​របស់គាត់​គួរ​ឲ្យ​ខ្លាច ។​

​វា​មាន​ទម្ងន់​ប្រហែល ៥ គ​.​ក្រ ។ Hesus ទីបំផុត ត្រូវ​បញ្ឈប់​ការងារ​ដែលមាន​ប្រាក់ខែ​ជិត ២០០ ដុល្លារ ក្នុង​១​ខែ ក្នុងនាម​ជា​កសិករ​ម្នាក់ ព្រោះតែ​ដុំ​សាច់​នោះបាន​វិ​វត្ត​កាន់តែ​ធំ​ខ្លាំង ពុំ​អាចធ្វើ​ការងារ​ពេញ​មួយថ្ងៃ​បាន នៅ​វាល​ស្រែក ។​

​អ្នកស្រុក​នៅ Camarines Norte ក្នុងប្រទេស​ហ្វីលីពីន ឥឡូវនេះ កំពុង​ព្យាយាម​រួមគ្នា​រកលុយ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បញ្ជូន​លោកតា Hesus ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ទទួលបាន​ការវះកាត់​មួយ ដែល​អាចមាន​តម្លៃ​ស្មើនឹង​រាប់ពាន់​ផោន​ដ៍​ឯណោះ ។​

​មានប្រសាសន៍​នៅ​ខាងក្រៅ​ផ្ទះ​របស់គាត់ ជាមួយ​ប្រពន្ធ​ឈ្មោះ Florentina Demata អាយុ ៧៤ ឆ្នាំ លោកតា​និយាយថា គាត់​នៅតែមាន​អារម្មណ៍​ពុំ​ឈឺ​ចុក​ចាប់ពី​ការរីក​លូត​របស់​ដុំ​សាច់​នេះ​សោះ ប៉ុន្តែ «​មានការ​អស់កម្លាំង ដោយសា​តែ​ទម្ងន់​របស់​វា​» ។​

​គាត់​បន្ថែមថា​៖ «​វា​បានចាប់ផ្តើម​នៅលើ​ស្មា​ខាងឆ្វេង​របស់ខ្ញុំ ។ វា​មាន​ទំហំ​តូច​ទេ​ប៉ុន​ផ្លែ calamansi ប៉ុណ្ណោះ ។ ខ្ញុំ​មិនបាន​ខ្វាយខ្វល់​ជាមួយ​គ្រូពេទ្យ​ទេ ព្រោះ​វា​មិនបាន​ធ្វើ​ឲ្យ​ឈឺ​ចុក​ឆាប់​ផង ។ ខ្ញុំ​ខ្លាច​ថា ការព្យាបាល​នឹង​ជួបប្រទះ​ជាមួយ​ការចំណាយ​ច្រើន ។ ខ្ញុំ​មាន​លុយ​គ្រប់​គ្រាន់តែ​សម្រាប់​ទិញ​ចំណីអាហារ​ហូបចុក​ប្រចាំថ្ងៃ និង​បុក​ការចំណាយ​ធ្វើ​កសិកម្ម​ប៉ុណ្ណោះ ។​

​លោកតា​បន្តថា​៖ «​ដុំ​សាច់​នេះ​បាន​ស្ថិតនៅលើ​ខ្នង​របស់ខ្ញុំ អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ។ ខ្ញុំ​នៅ​អាចធ្វើ​ការ​នៅ​វាលស្រែ​បាន នៅពេលនោះ​វា​មាន​ទំហំ​តូច ។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំ​ត្រូវ​បោះបង់​ការងារ​ចោល​ហើយ ព្រោះ​វា​ធ្ងន់ខ្លួន​ខ្លាំងពេក ពុំ​អាចធ្វើ​ការ​បាន​» ៕ ឧ​ត្ត​ម​

spot_img
×