ហេតុការណ៍គួរឲ្យអស់សំណើចនេះ ទើបកើតឡើងថ្មីៗនៅទីក្រុង Scafati តំបន់ភាគខាងត្បូង Campania ។ បុរសម្នាក់ ដែលនឹងចង់ប្តូរ “រសជាតិ” បានចូលទៅគេហទំព័រ Chat Sex ដើម្បីស្វែងរកដៃគូ ហើយក៏បានស្គាល់នឹងស្ត្រីមេម៉ាយម្នាក់ ក៏ប្រញាប់ណាត់ជួបនៅសណ្ឋាគារក្នុងទីប្រជុំជនមួយជិតនោះ ។
បុរសរូបនេះពិតជារំភើប ហើយប្រញាប់ចូលទៅបន្ទប់ដែលបានណាត់ទុក ។ ស្មានពុំដល់ថា ចំពោះមុខគាត់គឺ… បងថ្លៃមេម៉ាយសោះ ។ សារព័ត៌មានមួយដែលជំនាញតាមដានរឿងនេះ ឲ្យដឹងថា ៖ “ប្រតិកម្មរបស់បុរសរូបនេះដំបូងគឺ “ស្រឡាំងកាំង” ហើយប្រឹងសម្រួលចិត្ត បងថ្លៃមេម៉ាយដែលកំពុង “ខឹងដល់កំពូល” កុំឲ្យប្រាប់ប្រពន្ធខ្លួន ។ លទ្ធផលគឺបរាជ័យ ។
គ្រាន់តែទទួលបានព័ត៌មានភ្លាម ភរិយាបុរសនោះបានឈរនៅមុខផ្ទះជាស្រេច ហើយក្បែរនោះគឺវ៉ាលីសកញ្ចាស់មួយ ។ គាត់និយាយយ៉ាងខ្លីថា ៖ “ជួបគ្នានៅតុលាការ!” ។
នេះហើយ… ឱជារកសម្រាប់ប្រុសៗនិយម “សៅគ្រី”នោះ ៕ លីសា