Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ​មិន​ត្រូវ​ធ្វើការ​ហួស​កម្លាំង ប្រយ័ត្ន​មាន​បញ្ហា​សុខភាព ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន សម្រាប់​ការ​នៅក្បែរ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ក្នុងការ បញ្ចៀស​ការកើតមាន​ទំនាស់ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មិន​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​នេះ​ទៀត​ក្នុង​រឿង​ស្នេហា ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អ​ឆ្នើម​ក្នុង​គ្រប់​កិច្ចការ ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ទុន​ទាំង​អស់​សម្រាប់​វិនិយោគ ។ មនោសញ្ចេតនា ល្អប្រសើរ សុខសាន្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ រង​សម្ពាធ​ច្រើន ត្រូវ​ពង្រឹងស្មារតី​ទប់ទល់ ។ លុយកាក់ រក្សា​ប្រាក់កាស​ឲ្យបាន​ល្អ ប្រយ័ត្ន​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​រោង ៖ ការងារ មាន​ដំណឹង​អំពី​ការប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់ ត្រូវ​បង្ការ​ស្ថានភាព​ស្មាន​មិន​ដល់​ក្នុង​ថ្ងៃ​នេះ​នាំ​ឲ្យ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា​គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រវល់​ខ្លាំង​ធ្វើឲ្យមាន​បញ្ហា​សុខភា​ពខ្លះៗ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់ មុន​ធ្វើការ​សម្រេចចិត្ត​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ព្យាយាម អត់ធ្មត់​ក្នុង​ការងារ ទោះ​មាន​រឿង​អ្វី ក៏​មិន​ត្រូវ​តបត​ឡើយ ។ លុយកាក់ ធូរធារ ជួប​សំណាងល្អ​ច្រើន ។ មនោសញ្ចេតនា គួរ​សកម្ម ពុះពារ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ចេះ​ដាក់ខ្លួន កុំ​មាន​ភាព​អំនួត ទើប​អ្នក​ឈាន​ទៅ​ដណ្តើម​ជោគជ័យ​ខ្ពស់ ។ លុយកាក់ មិន​សូវ​ល្អ ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​ពិចារណា​កំហុស​ខ្លួនឯង​សិន មុន​ចាប់ទោស​គូស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​រវល់​ប៉ុណ្ណា​ក៏​គួរ​មាន​ពេល​សម្រាកលំហែរ​កាយ​ឲ្យ​សមស្រប ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន តែ​ត្រូវ​បង្ការ​មាន​អ្នក​ច្រណែនឈ្នានីស ។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ចង់​បោកប្រាស់​លុយកាក់​អ្នក ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សារ​មនោសញ្ចេតនា​សព្វថ្ងៃឲ្យ​បាន​លញ​អ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រយ័ត្ន​ដោះស្រាយ​ឲ្យអស់​នូវ​កិច្ចការ​កំពុង​សេសសល់ មិន​គួរ​ទុក​នៅ​យូរ ។ លុយកាក់ ប្រមូល​បាន​ព័ត៌មាន​ល្អៗ​ច្រើន ពី​ការរកស៊ី​ដែល​មិត្តិភក្តិ​នាំ​មក​ឲ្យ ។ មនោសញ្ចេតនា គួរ​មាន​ភាពម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​និយាយ​តិច ធ្វើ​ច្រើន ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​រឿង​លុយកាក់ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែម​ល្ហែម កក់ក្តៅ​ចំពោះ​គូស្នេហ៍​ដោយ​ការ​ទៅ​ទទួលទាន​អាហារ​យប់​តែ​ពីរ​នាក់ ៕​

×