Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ៖ ភ្នាក់ងារ​គណបក្ស​ជិត​៨​ម៉ឺន​នាក់ ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្តីពី​ភ្នាក់ងារ​គណបក្សនយោបាយ​ជិត​៨​ម៉ឺន​នាក់ ត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួមស​ង្កេ​ត​មើល​ការបោះឆ្នោត​។​

​គ​.​ជ​.​ប បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) បានអនុញ្ញាត​ឱ្យ​ភ្នាក់ងារ​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ សរុប​៧៩.៧៨១​នាក់ ក្នុងនោះ​មាន​ភ្នាក់ងារ​ពេញសិទ្ធិ ចំនួន​៥១.៥០៦​នាក់ និង​ភា្នក់ងារ​បម្រុង​ចំនួន​២៨.២៧៥​នាក់ ចូលរួម​សង្កេតមើល​ការបោះឆ្នោត នៅ​ចុងខែ​កក្កដា​ខាងមុខនេះ​។ ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង​២០ មាន​គណបក្សនយោបាយ​ចំនួន​៦ មិន​បាន​ដាក់​ភ្នាក់ងារ​គណបក្សនយោបាយ នៅតាម​ការិយាល័យ​បោះឆ្នោត​នោះទេ​។​

​សូមបញ្ជាក់​ថា ការដាក់​ភ្នាក់ងារ​គណបក្សនយោបាយ ដើម្បី​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត គឺជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​។ ការសម្រេច​ដាក់ ឬ​មិន​ដាក់​ភ្នាក់ងារ​គណបក្សនយោបាយ គឺ​អាស្រ័យ​ទៅលើ​លទ្ធភាព​របស់​គណបក្ស​នយោបាយ​នីមួយៗ​។ ទោះបីជា​អវត្តមាន​ភ្នាក់ងារ គណបក្សនយោបាយ មួយចំនួន​ក៏​ដោយ ក៏​នៅ​មាន​គណបក្សនយោបាយ ច្រើន​ផ្សេងទៀត បានដាក់​ភ្នាក់ងារ​របស់​ខ្លួន ដើម្បី​ចូលរួម​សង្កេត​ដំណើរការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​៕ ​ដោយ​៖​កូឡាប​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ដូចខាងក្រោម​៖


spot_img
×