Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យ ស្លាប់បុរសម្នាក់ និងបាត់គ្រឿងអាលង្ការ កាបូបមួយលុយជាង១ម៉ឺដុល្លារ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់បានជិះម៉ូតូហុងដាឌ្រីមសង់មួយគ្រឿង ជិះឌុបគ្នាបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀត ជិះផ្លូវត្រង់មកពីមុខបុកយ៉ាងពេញទំហឹង ប៉ើងអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនស័ង្កម៉ារី ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែអកុសលបណ្តាលឲ្យស្លាប់បុរសម្នាក់ និងបាត់លុយជាង១ម៉ឺនដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះភាគីខាងម៉ូតូឌ្រីមសង់ មានឈ្មោះ ប៉ក់ ពៅ ភេទប្រុសអាយុ៤៦ឆ្នាំ ជាកម្មកររោងចក្របច្ចុប្បន្ន ស្នាក់នៅផ្ទះ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ស្លាប់)។ ចំណែកប្រពន្ធ ឈ្មោះអឿន ពន្លា ភេទស្រីអាយុ៤៥ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅជាមួយបុរសជាប្តី (រងរបួសធ្ងន់)។ ចំណែកឯបុរសនិងនារីជិះម៉ូតូធំមួយគ្រឿងទៀត កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនមួយកន្លែង។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ព្រៃវែង1Q-9548 ជិះដោយប្ដីប្រពន្ធពីរនាក់ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ក៏បានបង្អង់ល្បឿបបត់ឆ្វេងឆ្លងចូលទៅផ្លូវម្ខាងទៀត ពេលឆ្លងដល់ពាក់កណ្ដាលផ្លូវស្របពេលមានម៉ូតូ ធំមួយគ្រឿងទៀត ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AI-0088 ជិះដោយបុរសនិងនារី២នាក់ឌុបគ្នា ធ្វើដំណើរផ្លូវត្រង់តាមបណ្តោយផ្លូវជាតិលេខ៣ មកពីមុខទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុមិនបង្អង់ ក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យដួលអូសទៅមុខជាច្រើនម៉ែត្ររងរបួសធ្ងន់ ទាំងសងខាង ហើយភ្លាមនោះដែរ ក៏ពលរដ្ឋឃើញមានរថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីពេទ្យឯកជនស័ង្កម៉ារី បានមកដល់រួចក៏លើកជនរងគ្រោះ ប្តីនិងស្រ្តីជាប្រពន្ធ២នាក់ យកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែដោយសភាពខាងបុរសជាប្តីធ្ងន់ធ្ងរពេក ក៏ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយមកក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានទទួលដំណឹងខាងលើនោះថា បុរសរងគ្រោះស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក៏នាំគ្នាស្រែកទ្រហូយំពីចំងាយដើប្បីចង់ជួបមុខ ជនរងគ្រោះបែរជាខាងមន្ទីពេទ្យឯកជនស័ង្កម៉ារី បានផ្ទេរសពបុរសរងគ្រោះខាងលើ ទៅឲ្យរថយន្តសង្រ្គោះឯកជនមួយគ្រឿងទៀត ដឹកយកទៅបាត់ទាំងដែលសាច់ញាតិ កំពុងតែដើរកសពផងដែរ បន្ទាប់មកបានសមត្ថកិច្ចប្រាប់ថា សពបានដឹកយកទៅតម្កល់ទុកចោល នៅវត្តតាំងកសាំង ទើបក្រុមគ្រួសាររត់ទៅរកនៅវត្តតាំងកសាំងតែម្តងទៅ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត

×