Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ហ៊ានវាយប្រហារលើបេះដូងរបស់រុស្ស៊ី ពូទីន ប្រកាសសងសឹកកាន់តែធ្ងន់

រដ្ឋធានីមូស្គូ៖ ក្រោយពេលមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានប្រកាស អំពីការវាយប្រហារសងសឹក ប្រឆាំងនឹងក្រុងកៀវ រួចមក ឥឡូវនេះ ក្រុមមន្រ្ដីអ៊ុយក្រែន ក៏បានរាយការណ៍ អំពីការវាយប្រហារ ដោយដ្រូនទៅលើរដ្ឋធានីមូស្គូ។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ថា មន្រ្ដីមួយរបស់រដ្ឋាភិបាលក្រុងកៀវ បានប្រាប់ដល់ CNN ថា កម្លាំងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានអនុវត្ដនូវការវាយប្រហារ ដោយដ្រូន ទៅលើរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី កាលពីព្រឹក ថ្ងៃចន្ទ។

មន្ត្រីរូបនោះ មកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា ទីភ្នាក់ងារនេះ បានទទួលខុសត្រូវ ចំពោះប្រតិបត្តិការ តាមអ្វីដែលរុស្ស៊ី បានពិពណ៌នា ថា វាជាការវាយប្រហារភេរវកម្មរបស់របបក្រុងកៀវ។

មន្រ្ដីរូបនេះ បានសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ ដោយសារតែពួកគេមិនមានសិទ្ធិ និយាយជាសាធារណៈ អំពីឧបទ្ទវហេតុនេះ។

លោក ស៊ើហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្គូ បានបញ្ជាក់ នៅលើ Telegram កាលពីថ្ងៃចន្ទ ថា ការវាយប្រហារនេះ មិនបានបណ្តាលឱ្យមានការខូចខាត ឬ  ធ្វើឲ្យមានមនុស្ស រងរបួសធ្ងន់ធ្ងរនោះឡើយ។ ប៉ុន្តែឧបទ្ទវហេតុនេះ បានបង្កឡើង ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់រដ្ឋាភិបាលក្រុងកៀវ ខណៈអ៊ុយក្រែន កំពុងតែព្យាយាមនាំសង្រ្គាម ចូលមកកាន់តែជិត ដល់ផ្ទះរបស់ប្រជាជនរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា ដ្រូនចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់។ រដ្ឋាភិបាលក្រុងកៀវ កាលពីព្រឹក ថ្ងៃចន្ទ បានប៉ុនប៉ង វាយប្រហារភេរវកម្ម ដោយការប្រើប្រាស់ដ្រូន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងមូស្គូ។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង កាលពីល្ងាច ថ្ងៃចន្ទ បានប្រាប់ដល់ក្រុមអ្នកកាសែត ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានធ្វើការ ប្រកបដោយជោគជ័យ។ ដ្រូនទាំងអស់ ត្រូវបានបាញ់ទម្លាក់ នៅថ្ងៃនេះ។

ក្រសួងការពារជាតិរុស្ស៊ី  កាលពីថ្ងៃចន្ទ បានចោទប្រកាន់ដល់អ៊ុយក្រែន អំពីការវាយប្រហារ ដោយដ្រូន ចំនួន១៧គ្រឿង ទៅលើតំបន់គ្រីមៀ (Crimea) គ្រប់គ្រងដោយរុស្ស៊ី។ ប៉ុន្ដែដ្រូនទាំងនោះ ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពាររបស់រុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ សារាយSN

×