ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការអភិវឌ្ឍវប្បធម៌ គឺជាការអភិវឌ្ឍធនធានមនុស្ស។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈសម្តេច បានអញ្ជើញជួប សំណេះសំណាលជាមួយមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងទស្សនាការសម្តែងសិល្ប: នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ជាក់ស្ដែង គឺការអភិវឌ្ឍប្រភពកម្លាំងមនុស្ស ដែលជាដើមកំណើតនៃការបង្កើតវប្បធម៌ផងដែរ។ យើងត្រូវចងចាំថា ដើម្បីមានវប្បធម៌គឺ យើងត្រូវអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ និងត្រូវរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឲ្យបានគង់វង្ស ជាជាងចម្លងវប្បធម៌បរទេស ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអគុណនិងសសើរដល់ លោកគ្រូ អ្នកគ្រូ នាយកសាលា ដែលបានយកចិត្តិទុកដាក់បណ្តុះបណ្តាល ដល់សិស្សានុសិស្សជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីប្រកប ដោយចំណេះ ជំនាញ និងបទពិសោធន៍ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី